កម្លាំងសមត្ថកិច្ចស្រុកឆ្លូងបានប្រើកណ្ដាប់ដៃដែកចុះបង្ក្រាបសង្វៀនប្រជល់មាន់មួយកន្លែង

ក្រចេះ៖សមត្ថកិច្ចបានចុះបង្ក្រាបសង្វៀនជល់មាន់និងល្បែងស៊ីសងនិងអាប៉ោងមួយកន្លែងនៅស្រុកឆ្លូងតែមនុស្សបានរត់គេចអស់។

មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ កម្លាំងនគរបាលខេត្តនគរបាលស្រុកឆ្លូងបានចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ជល់មាន់និងអាប៉ោងមួយកន្លេងដែលស្ថិតនៅភូមិពង្រ៣ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។

ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានចុះទៅដល់ទីតាំងប្រព្រឹត្ត ពេលនោះក្រុមអ្នកលេងល្បែងបានរត់គេចខ្លួនបាត់អស់។

ពួកគេបន្សល់ទុកនូវសម្ភារវត្ថុតាងមាន់ ១៣ក្បាល,ស្គុតរុំជើងមាន់១១៥ដុំ,ជញ្ផីងថ្លឹងមាន់១, កៅអីជ័រ៥២,កន្រ្តកដាមាន់២២,អង្រុត២៩,រថយន្ត៥គ្រឿង,ម៉ូតូ២៩គ្រឿង។ចំពោះសង្វៀនជល់មាន់ និង សម្ភារផ្សេងទៀត ត្រូវបំផ្លាញចោលនៅនឹងកន្លែង