ឯកឧត្តមបណ្ឌិតស៊ាង ប៊ុនលាងនិងលោកជំទាវហ៊ុនប៊ុនធឿនបានអញ្ចើញជាអធិបតីភាពក្នុងពិធីសម្ពោធអគារសិក្សាមួយខ្នងមាន៤បន្ទប់និងដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅអណ្តូងទឹក

ខេត្តក្រចេះ÷រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែងតែយកចិត្តទុកដាក់កសាងនូវសមិទ្ធិផលនានាជាច្រើនដូចជាផ្លូវផ្នល់.ស្ពាននិងសាលារៀននិងអណ្តូងទឹក។ជាក់ស្តែងនៅថ្ងៃទី១៦ខែឆ្នូឆ្នាំ២០២១ ។

ឯកឧត្ដមបណ្ឌិតស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងជាទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតិតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកជំទាវឧបាសិការ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រត្តិបត្ត័ការអនហតរជាតិបានមានប្រសាសន៍នៅក្នុងពិធីសម្ភោធអគារសិក្សា នឹងពិធីសម្ភោធបើកឲ្យប្រើប្រាស់ នូវអណ្ដូងទឹកនៅក្នុងសាលាបឋមសិក្សាជ្រោះជ្រៅពោធិ៍សាលស្ថិតក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះ ដែលឯកឧត្ដម បណ្ឌិតនឹងលោកជំទាវ អគ្គមហាឧបសិការពុទ្ធសាសនូបត្ថម្ភក៍រួមទាំងក្រុមការងារ បានដឹកនាំកសាងសមិទ្ធិផលដែលមានសាលារៀនអណ្តូងទឹកទាំងនេះ ដោយស្តែងចេញពីប្រទេសមានសន្តិភាពព្រមទាំងមានការយកចិត្តទុកដាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ហើយនៅថ្ងៃនេះក៍បានប្រារពពិធីសម្ភោធបើកឲ្យប្រើប្រាស់នូវអគារសិក្សា១ខ្នងមាន៤បន្ទប់ នឹងបង្គន់អនាម័យ២បន្ទប់ អស់ទឹកប្រាក់ជាង៦មុឺនដុល្លារ និងអណ្តូងទឹកចំនួន៥កន្លែងដែលជាសមិទ្ធិផលអំណោយរបស់សប្បុរសជនអាជីណូម៉ូតុនៃប្រទេសជប៉ុនបាននាំថវិកាយកមកកសាងជូនដល់សិស្សានុសិស្សបានសិក្សានៅទីនោះផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង បានផ្ដាំផ្ញើនូវពាក្យពេជ្រជាច្រើនឲ្យចេះថែរក្សានូវសមិទ្ធិផលទាំងនេះដើម្បីជាប្រយោជន៍នាអនាគត់របស់ក្មេងៗជំនាន់ក្រោយៗបន្តទៀតក្នុងការចំណេះសាបព្រោះជាស្នាលបណ្តុះវិជ្ញាជីវ:អោយខ្លាយជាទំពាំងស្នងឬស្សីជាសរសទ្រូងរបស់ជាតិយើង។ ហើយប្អូនៗសិស្សានុសិស្សត្រូវខិតខំរៀនសូត្រឲ្យបានចេះដឹងល្អប្រសើរនាពេលអនាគតផងដែរ។
ឯកឧត្តមបណ្ឌិតក៍បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ.លោកគ្រូ.អ្នកគ្រូ និងសិស្សានុសិស្សត្រូវថែទាំសុខភាពឲ្យបានល្អនិងអនុវត្តតាម ប្រសាសន៍សមេ្តចតេជោហ៊ុន សែននិងរបស់ក្រសួងសុខាភិបាល៣កុំ៣ការពារឲ្យបានខ្ចាប់ខ្ចួនព្រោះជំងឺកូវិដ១៩មិនទាន់ឆ្ងាយពីយើងនោះទេ។

សូមបន្ថែមទៀតថា រហូតដល់ល្ងាចថ្ងៃខែដដែល ឯកឧត្ដមបណ្ឌិត សាង ប៊ុនលាង នឹងលោកជំទាវអគ្គមហាឧបាសិក ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេសនិងសហប្រត្តិបត្ត័ការអន្តរជាតិ បានបើកកិច្ចសម្ភោធអណ្ដូងទឹកប្រើម៉ូទ័រចំនួន៥កន្លែងដាក់ឲ្យបងប្អូនប្រជាពលរដ្ឋចំនួន៤ភូមិប្រើប្រាស់ដែលបានប្រារព្ធនៅសាលាបឋមសិក្សាសំរ៉ង ស្ថិតក្នុងឃុំឃ្សឹមស្រុកស្នួល ខេត្តក្រចេះក្នុងនោះចំណាយអស់ថវិកាសរុបចំនួន៧.២០០ដុល្លារអាមេរិច។

គួរបញ្ជាក់ផងដែរថា ការជួយជ្រមជ្រែងកសាង និងអភិវឌ្ឃន៍ គឺជាកត្តាធ្វើឲ្យប្រទេសយើងមានហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។ ជាមួយគ្នានោះចំពោះបងប្អូនប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ កងកម្លាំងទាំងបីប្រភេទ ឯកឧត្ដមបណ្ដិត នឹងលោកជំទាវអគ្គមហាឧបាសិកា បាននាំនូវអំណោយអនុស្សាវរីយ៍ភ្ជាប់ដៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យកមកចែកជូនរួមមាន៖ ក្រម៉ា, សៀវភៅ, បុិច នឹងថវិកាមួយចំនួន ជាការលើកទឹកចិត្តក្នុងការចំណាយពេលវេលារបស់បងប្អូន៕