លោកមាន ណាតមេឃុំភូមិធំស្រុកកៀនស្វាយនាំអំណោយជួយឧបត្ថម្ភដល់ជនរងគ្រោះភ្លើងឆេះផ្ទះ៥គ្រួសារ!

ខេត្តកណ្តាល!ដោយមានការយកចិត្តទុក្ខដាក់នូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំភូមិធំពីលោកអ៊ូ ឈាងអភិបាលស្រុកកៀនស្វាយនៅថ្ងៃសុក្រត្រូវនឹងថ្ងៃទី១៨ខែធ្នូ
ឆ្នាំ២០២១គណៈបញ្ជាការឯកភាពឃុំភូមិធំដែលមានលោក
មាន ណាតមេឃុំភូមិធំ រួមនិងព្រះសង្ឃទាំង០៣វត្តក្នុងឃុំភូមិធំ(វត្តកោះប្រាក់វត្តកោះប្រាក់ចាស់និងវត្តពុទ្ធអណ្តែតរង្សី)ព្រមទាំងសប្បុរសជនសមាគមរាជសីហ៍បានយកអំណោយ និងទេយ្យទានមួយចំនួន ឧបត្ថម្ភដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ៥គ្រួសារនិង៣គ្រួសាររងការខូចខាតទាំងស្រុងនិង២គ្រួសារងការខូចខាតស្រាលកើតហេតុនៅយប់ថ្ងៃទី១៧ខែឆ្នូឆ្នាំ២០២១ វេលាម៉ោង២១:៣០នាទីនៅភូមិភូមិធំឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាល ។

ដឹកនាំដោយលោកមាន ណាត មេឃុំភូមិធំនិងជាប្រធានក្រុមប្រឹក្សាឃុំភូមិធំ។ដោយមានការអញ្ចើញចូលរួមនិងនិមន្តពីព្រះចៅអធិការវត្តកោះប្រាក់ព្រះចៅអធិការវត្តកោះប្រាក់ចាស់និងព្រះចៅអធិការវត្តពុទ្ធអណ្តែតរង្សី។

លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំលោកអនុសេនីយ៍ឯក អ៊ុន ម៉ាលីស នាយប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំនាយរងប៉ុស្តិ៍និងមន្ត្រីប៉ុស្តិ៍លោក លោកស្រី មេភូមិភូមិធំអនុភូមិនិងសមាជិកភូមិនិងកម្លាំងប្រជាការពារឃុំផងដែរ។

លោកមាន ណាតមានប្រសាសន៍ថា!ដោយមានការអនុញាត្តិពីលោក អ៊ូ ឈាងអភិបាលស្រុកកៀនស្វាយនៅថ្ងៃនេះអាជ្ញាធរឃុំភូមិធំនិងក៍មានការនិមន្តពីព្រះសង្ឈបាននាំអំណោយយកមកជួយឧត្តមដល់បងប្អូនប្រជាពលរដ្ឋដែលមានអគ្គិភ័យភ្លើងឆេះផ្ទះចំនួន៥គ្រួសារអំណោយទាំងអស់នេះវាមិនបានគ្រប់គ្រាន់ទេតែវាគ្រាន់បានជួយដោះស្រាយបានមួយគ្រាប៉ុណ្ណោះ។

សម្ភារៈថ្នាក់ឃុំរួមមាន :(០៣គ្រួសារភ្លើងឆេះ)អង្គរ០១ប៉ាវ៥០គីឡូតិ៍ទឹកសុទ្ធ០២កេះទឹកត្រី០២យួ

ទឹកស៊ីអុី០២យួទឹកក្រូច០២កេះត្រីខ០២យួថវិការក្នុង០១គ្រួសារ ៥០០០០០៛(ហាសិបមុឺនរៀល)។
និង (សម្ភារៈ០២គ្រួសារភ្លើងឆាបឆេះផ្ទះ) រួមមានៈអង្គរ០១ប៉ាវ៥០គីឡូតិ៍ទឹកត្រី០១យួទឹកស៊ីអុី០១យួ

មី០១កេះថវិការក្នុង០១គ្រួសារ ២០០០០០៛ (ម្ភៃម៉ឺនរៀល) ។
ទេយ្យទានព្រះសង្ឃ រួមមាន :អង្គរ០២ប៉ាវ១០០គីឡូតិ៍

ទឹកសុទ្ធ០២កេះទឹកត្រី០២យួទឹកស៊ីអុី០២យួទឹកក្រូច០១កេះ

បាឡុង០១ថវិការក្នុង០១គ្រួសារ ៣០មុឺនរៀលនិង (សម្ភារៈ០២គ្រួសារភ្លើងឆាបឆេះផ្ទះ) រួមមានៈអង្គរ០១ប៉ាវ៥០គីឡូតិ៍ទឹកត្រី០១យួទឹកស៊ីអុី០១យួបាឡុងចំនួន០១ថវិការក្នុង០១គ្រួសារ ២០០០០០៛(ម្ភៃម៉ឺនរៀល)។