ឯកឧត្តម ដួង តារា ចាត់ទុកអ្នក សារព័ត៌មានដែលមានវិជ្ជាជីវៈគឺជាដៃគូសហការ និងជាកញ្ចក់ឆ្លុះពីភាពពិតដើម្បីអភិវឌ្ឍន៏ប្រទេសយ៉ាងល្អបំផុត និងស្នើសុំឲ្យស្ថាប័នដែលពាក់ព័ន្ធសូមជួយសហការផ្តល់ព័ត៌មានដើម្បីទទួលបាននូវព័ត៌មានពិត

ឯកឧត្ដម ដួង តារា ជំនួយការផ្ទាល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងថា លោកចាត់ទុកអ្នក សារព័ត៌មានដែលមានវិជ្ជាជីវៈគឺជាដៃគូសហការ និងជាកញ្ចក់ឆ្លុះពីភាពពិតដើម្បីអភិវឌ្ឍន៏ប្រទេសយ៉ាងល្អបំផុត និងស្នើសុំឲ្យស្ថាប័នដែលពាក់ព័ន្ធសូមជួយសហការផ្តល់ព័ត៌មានដើម្បីទទួលបាននូវព័ត៌មានពិត

ឯកឧត្តម ដួង តារា បានថ្លែងសារបែបនេះនៅក្នុងឱកាសដែលឯកឧត្តមបានផ្ដល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់ដើម្បីពិសានូវអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានជាតិជា ច្រើនស្ថាប័ន និងអ្នកសារព័ត៌មានចិននៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នៅ ភោជនីយដ្ឋាន Rose Garden ។

ក្នុងឱកាសនោះផងដែរអ្នកសារព័ត៌មានជាតិនិងអ្នកសារព័ត៌មានចិន ពិតជាមានសេចក្ដីសោមនស្សរីករាយជាខ្លាំងដែលបានឯកឧត្ដម ដួង តារា យកចិត្តទុកដាក់ គិតគូរចំពោះអ្នកសារព័ត៌មាន ដែលអាចមានឱកាសជួបជុំគ្នា នៅក្នុងអាហារសាមគ្គី នៅល្ងាចដ៏មានអត្ថន័យ។

មិនតែប៉ុណ្ណោះ ឯកឧត្ដម ក៏បាន ចូលរួម ក្នុងការបំពេញការងារដើម្បីប្រទេសជាតិ ជូនសម្តេចរួមទាំងប្រជាពលរដ្ឋ ចំពោះសកម្មភាពល្អៗនេះហើយ ទើបធ្វើឲ្យ បងប្អូន ប្រជាពលរដ្ឋដែលពីមុន នៅបក្សនយោបាយផ្សេង សម្រេចមកចូលរួម មាគ៌ាជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈ ឧត្តម ដួង តារា មិនតែប៉ុណ្ណោះ ឯកឧត្ដម ក៏បានចូលរួម បង្ហាញនូវសកម្ម ភាពអំពើល្អៗ និងធ្វើកិច្ចការងារមនុស្ស ធម៌ជួយដល់អ្នកទីទាល់ក្រ លំបាក មានជំងឺ មិនមានថ្លៃព្យាបាល ជាពិសេសអ្នកសារព័ត៌មានដែលមានវិបត្តិផ្សេងៗឯកឧត្ដម តែងតែជួយ ទាំងថវិកា ទាំងការចង្អុលបង្ហាញផ្តល់យោបល់នូវទិសដៅផ្សេងៗ និងចង់ឃើញអ្នកសារព័ត៌មាន គោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ។

ឯកឧត្ដមក៏បានផ្ដល់មេធាវី ដើម្បីជំនួយផ្នែកច្បាប់ចំពោះអ្នកសារព័ត៌មានដែលត្រូវការ ប្រឹក្សាក្នុងផ្លូវច្បាប់ ពេលដែលសរសេរព័ត៌មាន។ ទាំងនេះហើយដែលធ្វើឲ្យអ្នកសារព័ត៌មានទាំងអស់គ្នា ពិតជាអរគុណចំពោះឯកឧត្តមធំធេងបំផុត ចំពោះការខិតខំប្រឹងប្រែងនាពេលកន្លងមក ជាពិសេស ឯកឧត្ដមក៏បានចេញសារដ៏មានសារៈប្រយោជន៍ប្រកបដោយអត្ថន័យ ជាច្រើន ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ អនុវត្តតាម និងចេះស្រឡាញ់ រាប់អានគ្នាដោយមិនមានការរើសអើង និងចូលរួមសាងអំពើល្អ ទាំងអស់គ្នា ក្នុងឱកាសនេះផងដែរ ។

លោក យី ចាន់រ៉ា ចាងហ្វាងគេហទំព័រ BDN Tv Online ក៏បានមានមតិថ្លែង អំណរគុណ និងប្ដេជ្ញាក្នុងឱកាសនោះផងដែរថា “យើងខ្ញុំទាំងអស់គ្នាសូមប្ដេជ្ញា នឹងបន្តគាំទ្រសកម្មភាពឯកឧត្ដម ដួង តារា ជារៀងរហូត និងសូមអរគុណឯកឧត្តម ដួង តារា ដែលផ្តល់ឱកាសឲ្យពួកយើងបានចូលរួមសាងអំពើល្អជាមួយគ្នា។

យើងខ្ញុំជាអ្នកសារព័ត៌មានទាំងអស់គ្នាអស់គ្នាពិតជាមានកិត្តិយសណាស់ ដែលពេលកន្លងមកបានចូលរួម ផ្សព្វផ្សាយព័ត៌មាន សកម្មភាព របស់ឯកឧត្ដម ដួង តារា ក្នុងកិច្ចការ ជួយដោះស្រាយវិវាទក្រៅប្រព័ន្ធជូនប្រជា ពល រដ្ឋដោយមិនគិតពីការនឿយហត់តាមគោលនយោបាយឈ្នះៗរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

យើងខ្ញុំទាំងអស់គ្នាសូមជូនពរឯកឧត្ដម មានសុខភាពល្អជោគជ័យគ្រប់ភារកិច្ចទាំងអស់ និងសូមឲ្យឯកឧត្តមទទួលបាន នូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ “៕