ស្រុកកៀនស្វាយប្រារព្វពិធីអបអរសាទរសន្និបាតគណៈកម្មាធិការគណបក្សឃុំគគីរត្រៀមការបោះឆ្នោតក្រុមប្រឹក្សាឃុំ.សង្គាត់អាណត្តិទី៥!


ខេត្តកណ្តាល!ដើម្បីឈានទៅរកជ័យជំនះនិងមានការគាំទ្រពីប្រជាពលរដ្ឋក្នុងការបោះឆោតជូនគណបក្សប្រជាជនកម្ពុជាក្នុងអាណត្តិទី៥ ថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២នេះ។នៅថ្ងៃទី២ខែមករាឆ្នាំ២០២២គណបក្សប្រជាជនកម្ពុជាឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាលបានប្រារព្វពិធីអបអរសាទរសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំគគីរទីតាំងស្ថិតនៅទីស្នាក់ការគណបក្សឃុំគគីរ។

ក្រោមអធិបតីភាពឯកឧត្តមនូវ បេង ច័ន្ឌតារាអភិបាល រងខេត្តកណ្តាល.លោក អ៊ូឈាងប្រធានគណបក្សស្រុកកៀនស្វាយនិងជាអភិបាលស្រុកនិងលោក សែ សុឃន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំគគីរនិងជាតំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ឌមុនីរ័ត្នប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល។ដោយឡែកអង្គសន្និបាតបានបោះឆ្មោតគាំទ្របេក្ខភាពលោកមុត សារិទ្ធ លេខរៀងទី១ជាបច្ចុប្បន្នមេភូមិស្លាបតាអោនឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល។

នៅក្នុងឱកាសនោះលោកសែ សុឃន បានថ្លែងថា!សូមគោរពឯកឧត្តមនូវ បេងច័ន្ឌតារា អភិបាលរងខេត្តកណ្តាលនិងលោកអ៊ូ ឈាងអភិបាលស្រុកបានអញ្ចើញចូលរួមពិធីអង្កសន្និបាតបក្សឃុំគគីរនាពេលនេះពេញមួយព្រឹក។លោកសែ សុឃនបន្តថា!បើតាមរបាយការណ៍របស់អាជ្ញាធរឃុំគគីរបានរាយការណ៍មកបានបញ្ចាក់ថាអាជ្ញាធរឃុំគគីរបានយកចិត្តទុកដាក់អភវិឌ្បន៍ក្នុងមូលដ្ឋាននិងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អ។

លោកសែ សុឃនថា!រាជរដ្ឋាភិបាលកម្ពុជាដែលមានសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាង៤០ឆ្នាំមកនេះបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពនិងមានការ រីកចម្រើនលើគ្រប់វិស័យទាំង ពុទ្ធចក្រនិងអាណាចក្រ។

លោកប្រធានក្រុមការងារបាន បន្តថា!នៅថ្ងៃ២០កម្ភៈក្នុងប្រទេសកម្ពុជាយើងមានផ្ទុះជំងឺកូវីដ .១៩ក៍ដូចពិភពលោកផងដែរ។ដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសមេ្តចតេជោហ៊ុន សែន នូវវិធានការទប់ស្គាការឆ្លងជំងឺកូវីដ.១៩បានជោគជ័យឥឡូវនេះត្រូវបានបើកប្រទេសជាតិឡើងវិញ។ប៉ុន្តែយើងមិនត្រូវភ្លេចកូវីដ.១៩ទេត្រូវអនុវត្ត។១.៣កុំ២.៣ការពារលោកសែ សុឃនបានលើកឡើងថា!ក្រុមការងារគណបក្សប្រជានកម្ពុជាឃុំគគីរត្រូវធ្វើយ៉ាងណាឲ្យមានការគាំទ្រពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្គាត់ដើម្បីយើងបម្រើសេវាសាធារណៈនិងអភិវឌ្បន៍ភូមិ.ឃុំជូនគាត់បន្តទៀត។