កម្លាំងនគរបាលស្រុកកៀនស្វាយបានឃាត់ខ្លួនជនសង្ស័យ២នាក់និងរត់គេចខ្លួន០១នាក់ ករណី លួចប្រេងតាមរថយន្តកុងតឺន័រនៅឃុំសំរោងធំ!

ខេត្តកណ្រាល!យ៉ាងហោចណាស់ជនសង្ស័យ២នាក់និងម្នាក់ទៀតរត់គេចខ្លួនករណី លួចប្រេងតាមរថយន្តកុងតឺន័រត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដែលកើតហេតុនៅថ្ងៃទី០៤ខែមករា ឆ្នាំ២០២២វេលាម៉ោង ០៣និង៣០នាទី ។នៅត្រង់ចំណុចភូមព្រែក ត្រែងឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្កាល។

ជនសង្ស័យចំនួន០៣នាក់១/ឈ្មោះ ឳម ទូចភេទប្រុស អាយុ ២៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិគគីរធំឃុំគគីរធំ ស្រុកកៀនស្វាយខេត្តកណ្កាល (ឃាត់ខ្លួន)។
២/ឈ្មោះ ឈាន ឧត្ដម ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាដក មានទីលំនៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់ខ្លួន)។
៣/ឈ្មោះឈុន ចំរើន ហៅជ្រូក ភេទប្រុសអាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(រត់គេចខ្លួន)។

វត្ថុតាងចាប់យករួមមានៈ១/ ម៉ូតូមួយគ្រឿងម៉ាក់HONDA DREM C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១១ (បិតតែមឆ្នាំ២០១៥)ពាក់ស្លាកលេខកណ្ដាល1N.2525។និងសំភារៈធ្វើសកម្មភាពមួយចំនួននិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

សមត្ថកិច្ចបានឲ្យដឹងថា!នៅពេលកើតហេតុ!កំលាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយធ្វើការល្បាតតាមភូមិសាស្ត្រស្រុកកៀនស្វាយដោយសហការជាមួយកំលាំងប៉ុស្តិ៍ឃុំសំរោងធំពេលល្បាតមកដល់ចំណុចភូមិព្រែកត្រែងក៏ឃើញមុខសញ្ញាចំនួនបីនាក់ខាងលើដោយមានការសង្ស័យកំលាំងសមត្ថកិច្ចយើងធ្វើការសួរនាំ ភ្លាមនោះជនសង្ស័យឈ្មោះឈុន ចំរើនហៅជ្រូកភេទប្រុសបានរត់គេចខ្លួនបាត់។បន្ទាប់មកកំលាំងសមត្ថកិច្ចបាននាំឈ្មោះឈាន ឧត្ដម ភេទប្រុសនិងឈ្មោះឳមទូច ភេទប្រុស យកមកប៉ុស្តិ៍សំរោងធំដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់ខាងលើបានឆ្លើយសរភាពថា:ពួកខ្លួនរួមជាមួយបក្សពួកបានធ្វើសកម្មភាពលួចបូមប្រេងពីរថយន្ដកុងទ័រនឺ ដែលចតដេកតាមចឹញ្ចើមផ្លូវជាតិលេខ១ជាច្រើនលើកក្នុងមួយលើកៗលួចបូមប្រេងពីរថយន្ដកុងទ័រនឺបានចំនួនបីកានក្រោយពីលួចបានហើយពួកខ្លួនបានយកប្រេងនោះមកលក់អោយឈ្មោះឡាយគីមហេង ភេទអាយុ៤១ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅភូមិជ័យឧត្ដម២ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្ដាលចំនួនមួយលើក ក្រៅពីនោះពួកខ្លួនយកទៅលក់អោយឈ្មោះតាក់អុី ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ មានទីលំនៅភូមិក្បាលជ្រោយឃុំកំពង់ភ្នំ ស្រុកលើកដែកខេត្តកណ្ដាលដោយក្នុងប្រេងមួយកានលក់បានប្រាក់ចំនួន៨០០០០៛(ប្រាំបីមុឺនរៀល)។ក្រោយពីសួរនាំជនសង្ស័យ រួមទាំងវត្ថុតាំងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធីច្បាប់។