កម្លាំងនគរបាលប៉ុស្តិ៍គគីរឃាត់ខ្លួនជនសង្ស័យម្នាក់ករណីធ្វើឲ្យខូចខាតដោយចេតនា!

ខេត្តកណ្តាល!ថ្ងៃទី០៥ ខែមករាឆ្នាំ២០២២ករណី ហិង្សានិងធ្វើអោយខូចខាតដោយចេតនាកើតហេតុ ថ្ងៃទី០៥ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ១១និង៣០នាទីចំណុចកើតហេតុៈ ភូមិជ្រោយតាប៉ា ឃ៉ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះ១/ឈ្មោះណយ ខេង ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជ្រោយតាប៉ា ឃ៉ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យ១/ឈ្មោះ វ័ន វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិ ជ្រោយតាប៉ា ឃ៉ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន៖១/ដាវកែឆ្នៃដងឈើផ្លែដែកមួយ ប្រវែង ៥៩សង់ទីម៉ែត្រ ផ្លែដែកប្រវែង៤៧សង់ទីម៉ែត្រ ដងឈើ ប្រប្រវែង ១២សង់ទីម៉ែត្រ ទទឹងផ្លែប្រវែង ០៣សង់ទីមែត្រ។សម្ភារះខូចខាតមាន ៖
១/ឆ្នាំងសម្លចំនួនមួយ។២/កៅអីជ័រពណ៌ខៀវចំនួនពីរ។
៣/សម្លៀកបំពាក់មួយចំនួន។៤/សម្ភារះ ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា!នៅថ្ងៃ ខែ ឆ្នាំ និងម៉ោងកើតខាងលើ ជនរងគ្រោះ អង្គុយលេងក្រោមផ្ទះជាមួយអ្នកជិតខាង ស្របពេលនោះជនសង្ស័យបានក្រោកពីតំណេក ចុះមកងួតទឹកក្នុងបន្ទប់ទឹក រួចហើយយកកំណាត់អុសមកវាយជញ្ជាំងបង្គន់ លាន់សូរផាំងៗ ពេលនោះ ជនរងគ្រោះ បានស្រែកសួរថា ៖មូលហេតុអី បានជាឯងវាយបង្គន់អញ អញ្ចឹង ភ្លាមនោះជនសង្ស័យ ឈ្មោះ វ័ន វុទ្ធី ភេទប្រុស ត្រូវជាកូនប្រសា បានឆ្លើយថា ខ្ញ៉ំជាអ្នកធ្វើ ពេលនោះជនរងគ្រោះបានតបវិញថា អញអោយលុយអ្ហែងហើយមិចអ្ហែងធ្វើអញ្ចឹង។

ភ្លាមនោះឈ្មោះ វ័ន វុទ្ធី ភេទប្រុស ខឹងនិងជនរងគ្រោះ រួចឡើងលើផ្ទះបិទទ្វាសូរគ្រាំង រួចចាក់គន្លឹះជាប់ ឃើញដូច្នេះជនរងគ្រោះ ភ័យរត់ចេញទៅក្រៅផ្ទះ ពេលនោះ ឈ្មោះ វ័ន វុទ្ធី ភេទប្រុស បានយកដែកកេះហ្គាសពណ៌ស្វាយមួយដើម ដុតសម្លៀកបំពាក់ ក្នុងផ្ទះឆេះ ចេញអណ្តាតឆ្លើងនឹងមានផ្សែងតិចៗ ពេលនោះ អ្នកជិតខាងឃើញបាននាំគ្នា

ដងទឹកជួយពន្លត់ភ្លើង ដោយធាក់ទ្វាចូលពន្លត់ ទាន់ពេល។
រួចជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ក្រោយពីទទួលបានពាក្យបណ្តឹងរួចហើយកម្លាំងប៉ុស្តិ៍ បានសហការណ៍ជាមួយកម្លាំងផ្នែកជំនាញ នគរបាលយុត្តិធម៌ ចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យឈ្មោះ វ័ន វុទ្ធី ភេទប្រុស យកមកប៉ុស្តិ៍ដើម្បីសាកសួរ ។

នៅចំពោះមុខសម្ថតកិច្ច ឈ្មោះ វ័ន វុទ្ធី ភេទប្រុស បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានប្រព្រឹត្តបទល្មើស ហិង្សានិងធ្វើអោយខូចខាតដោយចេតនា ពិតប្រាកដម៉ែន ទៅលើជនរងគ្រោះ ឈ្មោះណយ ខេង ភេទស្រី ពិតប្រាដមែន ។
.ចប្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនមកកាន់អធិការ ដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនិតិវិធីី។
.កន្លងមកជនសង្ស័យឈ្មោះ វ័ន វុទ្ធី ភេទប្រុស បានប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម។