កម្លាំងប៉ុស្តិ៍គគីរធំសហការណ៍ជាកម្លាំងប្រឆាំងផ្នែក គ្រឿងញៀនស្រុកកៀនស្វាយបានឃាត់ខ្លួនជនសង្ស័យ២នាក់រណីគ្រឿងញៀននិងមានដីការចាប់ខ្លួន

ខេត្តកណ្តាល!លោកព្រុំ សំណាងអធិការស្រុកកៀនស្វាយបានប្រាប់ថា!សមត្ថកិច្ចឃាត់ឃាត់ខ្លួនជនសង្ស័យ២នាក់ករណីគ្រឿងញៀនកើតហេតុនៅថ្ងៃទី០៦ខែធ្នូ ឆ្នាំ
២០២២វេលាម៉ោង១១ និង៣០នាទី។
ចំណុចនៅក្នុងភូមិគគីរធំឃុំគគីរធំស្រុកកៀនស្វាយខេត្កណ្ដាល។លោក សួន សម្បត្តិ៍នាយប៉ុស្តិ៍គគីរធំបានប្រាប់ថា!ជនសង្ស័យមាន៖ ០២នាក់(ឃាត់ខ្លួន)
១/ ឈ្មោះ ឃុន ហុីម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ធ្លាប់ជាប់ពន្ធនាគារ០៣ដង) មានសារធាតុញៀន។
២/ឈ្មោះ ហៀង សីហា (ហៅអ៊ូត) ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (មានដីកាចាប់ខ្លួន០២) ១/ចេញដោយលោកស្រីពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល លេខ ៣៤៦ ដកបចខ ចុះថ្ងៃ២២/០៦/២០២១ ២/ ចេញដោយលោក ជួន វណ្ណះ ប្រធានចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្ដាល លេខ៥៨១/២១ចុះថ្ងៃទី២១/09/២០២១ (មានសារធាតុ)។

វត្ថុតាងចាប់យករួមមាន:១/ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៥កញ្ចប់(តូច០២ មធ្យម០៣)ទំងន់៤.៤៩ក្រាម២/សម្ភារៈវេចខ្ចប់នឹងប្រើប្រាស់មួយចំនួនលោកសួន សម្បត្តិ៍បន្តថា!
នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ១០:៣០នាទីកំលាំងប៉ុស្តិ៍រដ្ឋបាលគគីរធំ សហការណ៍ជាមួយ កំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានល្បាតក្នុងភូមិសាស្រ្តឃុំគគីរធំ លុះដល់ម៉ោង ១១:៣០នាទី មានប្រជា ពលរដ្ធ ល្អបានផ្តល់ពត័មានប្រាប់ប៉ុស្តិ៍គគីរធំថា នៅចំណុចផ្ទះឈ្មោះ ឃុន ហុីម ភេទប្រុស អាយុ ៣៦ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុងជួញដូរថ្នាំញៀន ក្រោយទទួលបានពត៍មានភ្លាម កំលាំងផ្នែកប្រឆាំងគ្រឿងញៀន នឹងប៉ុស្តិ៍គគីរធំ បានចុះទៅដល់ចំនុចកើតហេតុបានឃាត់ខ្លួនជនសង្សយ័០២នាក់។
ធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ័សថ្លាសង្សយ័ជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៥កញ្ចប់(តូច០២ មធ្យម ០៣) នឹងសម្ភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួនទៀត ក្រោយឆែកឆេររួចលំលាំងសមត្ថកិច្ចបាននាំខ្លួន ជនសង្ស័យ យកមកប៉ុស្តិ៍គគីរធំដើម្បីសួរនាំ នៅចំពោះមុខសម្ថកិច្ចជនសង្សយ័ឈ្មោះ ឃុន ហុីម បានសារភាពថា:ថ្នាំញៀនចំនួន០៥កញ្ចប់(តូច០២មធ្យម០៣)នេះពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីមនុស្សប្រុស ម្នាក់ មិនស្គាល់ឈ្មោះ មិនស្គាល់ទីលំនៅ នៅស្ទឹងមានជ័យ ក្រុងភ្នំពេញ ចំនួន០១កញ្ចប់ធំ តំលៃ៣០០០០០រៀល(សាមសិបមុឺនរៀល) យកមកវេចខ្ចប់ជាកញ្ចប់តូចៗ ដើម្បីលក់បន្ត។

ក្រោយពីសួរនាំរួចកំលាំងប៉ុស្តិ៍បានបញ្ជូនជនសង្ស័យទាំង០២នាក់រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី ។