លោកព្រំ សំអុលដឹកនាំមន្ត្រីក្រោមឨវាទនាំយកថវិកាជួយឧបត្ថម្ភដល់លោកតុនផល្លីហៅឆូយដែលកុំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

ខេត្តកណ្តាល!នៅថ្ងៃទី១៣ខែមករាឆ្នាំ២០២២លោកព្រំ សំអុលនាយផ្នែកចរាចរណ៍ស្រុកកៀនស្វាយបានដឹកនាំមន្ត្រីក្រោមឱវាទនាំយកអំណោយជួយឧបត្ថម្ភដល់លោកតុនផល្លីហៅឆូយជាមន្ត្រីនគរបាលស្រុកកៀនស្វាយដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋានក្នុងសង្គាត់ក្បាលកោះខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

លោកព្រំ សំអុលនាយផ្នែកចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា!ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាលនិងលោកវរសេនីយ៍ឯកព្រុំសំណាងអធិការនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយនិងលោកហង្ស ផាណារ៉ាអធិការ រងស្រុកនៅថ្ងៃនេះលោកបានដឹកនាំមន្ត្រីផ្នែចរាចរណ៍ស្រុកកៀនស្វាយនាំយកថវិកានិងសំភារៈមកជួយដល់លោកតុន ផល្លីដែលកំពុងព្យាបាលជំងឺនៅគេហដ្ឋាន។

លោកព្រំ សំអុលបន្តថា!លោកតន់ ផល្លីកាលលោកនៅមានសុខភាពល្អបានយកចិត្តទុកដាក់បម្រើសាធារណៈជូនប្រជាពលដ្ឋមិនថាយប់េថ្ងៃជូនកាលម៉ោង១.ម៉ោង២យប់ក៍មានដែរ។លោកនាយផ្នែកចរាចរណ៍ក៍បានជូនពរដល់លោកតុន ផល្លីឆាប់ជាពីជំងឺដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបន្តទៀត។

នៅក្នុងឱកាសនោះក្រុមគ្រួសារលោកតុន ផល្លី សូមគោរពនិងសូនជូនពរលោកស្នងការនិងលោកអធិការស្រុកៀនស្វាយមានសុខភាពដើម្បីបម្រើប្រជាពលរដ្ឋ។អំណោយដែលជួយឧបត្ថម្ភនាពេលនោះរួម!
១/អង្ករ៥០គីឡូក្រោម។២/ថវិកា២០មុឺនរៀល។៣/លោកហង្ស ផាណារ៉ាផ្ទាល់ខ្លួន១០មុឺនរៀល។៤/លោកព្រំ សំអុលផ្ទាល់ខ្លួន៥មុឺរៀល។៥/ទឹកត្រីមួយយូរ។៦/ទឹកសុីអីវមួយយូ។សរុបថវិកាទាំងអស់ចំនួន៣៥មុឺនរៀល។