ពិធីសំណេះសំណាលជាមួយយុវជនគណបក្សស្រុកកៀនស្វាយនឹងក្រោមអធិបតីភាពលោកអ៊ូ ឈាង!

ខេត្តកណ្តាល!នៅរសៀលថ្ងៃទី១៣ខែមករាឆ្នាំ២០២២ទីស្នាក់ការគណបក្សស្រុកកៀនស្វាយ មានរៀបចំពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សស្រុក .ឃុំ .ការិយាល័យអង្គភាពជុំវិញស្រុក មន្ទីរពេទ្យបង្អែក និងវិទ្យាល័យក្នុងស្រុក ក្រោមអធិបតីភាព លោក អ៊ូ ឈាង ប្រធានគណៈកម្មាធិការគណបក្សស្រុកនិង
លោកឡូវ សុខសានប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយ។

លោក លោកស្រីសមាជិកអចិន្ត្រៃយ៍គណបក្សស្រុក
-លោក លោកស្រីអនុប្រធាន និងសមាជិកក្រុមការងារយុវជនគណបក្សស្រុកលោក លោកស្រីប្រធាន និងអនុប្រធានក្រុមការងារយុវជនការិយាល័យ អង្គភាពជុំវិញស្រុក
-លោក លោកស្រីប្រធាន និងអនុប្រធានក្រុមការងារយុវជនគណបក្សឃុំទាំង៨លោក លោកស្រីប្រធានយុវជនមន្ទីរពេទ្យបង្អែកលោក លោកស្រីប្រធានយុវជនវិទ្យាល័យទាំង៣។
នៅក្នុងឱកាសនោះលោកឡូវ សុខសាន បានឡើងអានរបាយការណ៍ជូនគណៈអធិបតី ថា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងទប់ការរាលដាលនៃការឆ្លងជំងឺក្រុមការងារយុវជនបក្សស្រុកបានចូលរួមចំណែកយ៉ាងសកម្មនូវវិធានការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ .១៩នៅតាមបណ្ឌលនិមួយៗ។

ក្នុងនោះពិធីនេះដែរ លោក អ៊ូ ឈាង ប្រធានគណបក្សស្រុក បានថ្លៃងថានេះនៅទីស្នាក់ការបក្សស្រុកបានពិធីសំណេះសំណាលនិងក៍មានចែកបក្សជូនអាវបក្សផងដែរ។
លោកអ៊ូ ឈាងបន្តថានៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងទប់ស្គាត់ការឆ្លងជំងឺកូវីដ.១៩ក្រុមការងារយុវជនបក្សស្រុកបានចូលរួមចំណែកយ៉ាងសកម្មនឹងលោកសូមកោតសរសើរដោយស្មោះ។
លោកប្រធានបក្សស្រុកកៀនស្វាយបន្តថាឥឡូវនេះមានការផ្ទុះជំងឺកូវីដ.១៩ថ្មីឈ្មោះអូមីក្រុងប៉ុន្តែយើងត្រូវអនុវត្តតាមប្រសាសន៍សមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកជំងឺត្រូវយកទៅព្យាបាលនៅមន្ឋីរព្រទ្យដាច់ខាតមិនត្រូអនុញាត្តិឲ្យព្យាបាលនៅផ្ទះទេ។លោកប្រធានបន្តទៀតថាត្រូវអនុវត្ត១/៣កុំ២/៣ការពារឲ្យបានខ្ចាប់ខ្ចួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។លោកប្រធានក៍បានជួយ
ឧបត្ថម្ភសមាជិកចូលរួមចំនួន ៩០នាក់ ក្នុងម្នាក់ថវិកា ២ម៉ឹនរៀល សរុបអស់ថវិកា ១.៨០០.០០០រៀល និងបានចែកអាវសញ្ញាគណបក្សជូនដល់ក្រុមការងារយុវជនគណបក្សទូទាំងស្រុក សរុបចំនួន ៩៣២នាក់ ចំណាយអស់ថវិកា ៩.០៨៧ដុល្លារអាមេរិក ។