លោក ប៊ុន ផេង អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាលនិងភរិយាព្រមទាំងមន្ត្រីគ្រប់ជាន់ថ្នាក់បាននាំយកមកនូវទានចំណាំព្រះវស្សាទេយ្យទាននិងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៧វត្ត!!!


កណ្តាល: នៅថ្ងៃ អាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២

លោក ប៊ុន ផេង អភិបាល នៃគណៈអភិបាលស្រុក និងភរិយា លោក លោកស្រីក្រុមប្រឹក្សាស្រុក និងមន្ត្រី បាននាំយកនូវទានចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យកសាង ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៧វត្ត មានវត្តបាក់ដាវ , វត្តសុវណ្ណមរកត, វត្តម៉ែបាន, វត្តវិហារសួគ៌, វត្តពោធិ៍លាស់, វត្តពិជ័យរង្សី,និងវត្តស្វាយជ្រំ នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ រួមមានទានវស្សាចំនួន ៧គូ ,អង្ករ ១៤ បាវ ៧០០ គីឡូក្រាម,ទឹកបរិសុទ្ធ ១៤កេះ,ភេសជ្ជះ ១៤កេះ,មី ៧កេះធំ,សៀង ៧កេះ ,ទឹកត្រី ១៤យួរ,ទឹកសុីអុីវ ១៤យួរ,ស្លាដក ៧គូរ,ឆត្រ័ចំនួន ១៤,ត្រីខ ៣៥យួរ,និងបច្ច័យសរុបចំនួន ៩,៧៩២,៥០០ រៀល។
ក្នុងនោះលោកអភិបាលស្រុក និងភរិយា បានចូលរួមបច្ច័យ និងសំភារៈ ក្នុងការកសាងនានា ចំនួន៣វត្តមាន៖ វត្តសុវណ្ណមរកត (ឃុំកំពង់ចំលង) ឥដ្ឋចំនួន ២ ម៉ឺនដុំ និងស៊ីម៉ង់ចំនួន ១០ តោន, វត្តពោធិ៍លាស់( ឃុំជ័យធំ) ថ្ម៣ឡាន និងស៊ីម៉ង់ចំនួន ១០ តោន,វត្តពិជ័យរង្សី ( ឃុំពុប្ញស្សី) ថវិការ៥០០ដុល្លារ និងបានជូនសំលៀកបំពាក់ដល់មន្រ្តី ភូមិ ឃុំ ប៉ូលីស ប្រជាការពារ និងយុវជនផងដែរ។

សូមអនុមោទនា ជូនកុសលផលបុណ្យទាំងអស់គ្នាផង សាធុ សាធុ សាធុ 🙏🏻🙏🏻🙏🏻