លោកអ៊ូឈាងអភិបាលស្រុកកៀនស្វាយបានអញ្ចើញពិធីប្រកាសមុខតំណែងនិងសម្ពោធមណ្ឌលសុខភាពគគីរ

(ខេត្តកណ្តាល)នៅថ្ងៃទី០១ខែកក្កដាឆ្នាំ២០២២រដ្ឋបាលស្រុកកៀនស្វាយបានរៀបចំពិធី សម្ពោធដាក់ឲ្យដំណើរផ្លូវការមណ្ឌលសុខភាពគគីរនិងប្រកាសចូលកាន់តំណែងជូនប្រធានមណ្ឌលសុខភាពគគីរនៃស្រុកកៀនស្វាយខេត្តកណ្តាល។

ក្រោមអធិបតីភាពលោកអ៊ូ ឈាងអភិបាលស្រុកកៀនស្វាយនិងលោកជា ប៊ុនធឿនប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយនិងលោកគង់ឆេងនិងមុតសារិទ្ធ។
នៅក្នុងឱកាសនោះលោកស្រីភោគ ដាលីនប្រធានមណ្ឌលសុខភាពគគីរបានឡើងបេ្តជ្ញាថា!សូមម្តែងនូវគារវកិច្ចដ៍ខ្ពង់ខ្ពស់យ៉ាងជ្រាលជ្រៅចំពោះលោកជាប៊ុនធឿននិងលោកអ៊ូឈាងដែលបានឆ្លៀតឱកាសដ៍មមាញឹកផ្តល់កិត្តិយសអញ្ចើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរមណ្ឌលសុខភាពគគីរនិងប្រកាសរូបនាងខ្ញុំចូលកាន់មុខតំណែងថ្មីជាប្រធានមណ្ឌលសុខភាពគគីរនាពេលនេះ។

លោកស្រីភោគដាលីនបន្តថា!សបញ្ចាក់ឲ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់មកលើវិស័យសុខាភិបាលសំដៅធ្វើឲ្យទទួលនូវស្នាដៃថ្មីៗបន្ថែមទៀតជូនប្រជាពលរដ្ឋនៅមូលដ្ឋានដើម្បីអភិវឌ្បន៍ប្រទេសជាតិស្របតាមការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន។

ជាមួយគ្នានោះដែរលោកស្រីនិងសូមថ្លែងអំណរគុណចំពោះវត្តមានរបស់លោក.លោកស្រីមន្ត្រីរាជការសាលាស្រុក.ការិយាល័យជំនាញស្រុកនិងកងកម្លាំងប្រដាប់អាវុធ.មន្ត្រីឃុំ.ភូមិទាំងអស់។

លោកស្រីភោគ ដាលីន បន្តថា!នាងខ្ញុំសូមថ្លែងអំណរគុណដ៍ខ្ពង់ខ្ពស់បំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាលនិងជាពិសេសឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលដែលបានផ្តល់ទំនុកចិត្តនិងគាំទ្ររូបនាងខ្ញុំដោយបានប្រគល់នូវមុខតំណែងជាប្រធានមណ្ឌលសុខភាពគគីរស្រុកកៀនស្វាយនៃខេត្តកណ្តាល។
ដើម្បីចូលរួមចំណែងលើផ្នែកសុខភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំដែលមានប្រជាពលរដ្ឋស្នើ២មុឺននាក់ហើយក៍ជាផ្នែកមួយយ៉ាងសំខាន់ផងដែរក្នុងការបង្កើតឡើងដើម្បីចូលរួមចំណែកបង្កើតនូវធនធានមនុស្សដែលមានគុណភាពពិតប្រាកសម្រាប់ឈានទៅអភិវឌ្បន៍ប្រទេសជាតិឲ្យមានការរីកចម្រើនដូចបណ្តាប្រទសក្នុងតំបន់ក៍ដូចក្នុងសកលលោកនៅពេលនាអាគត។

នាក្នុងឱកាសនោះលោកអ៊ូ ឈាងមានប្រសាសន៍ថា!កាលពីដើមឡើយនៅក្នុងឃុំគគីរគ្មានមណ្ឌលសុខភាពទេព្រោះក្នងឃុំគគីរមានមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ។ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរស្រុកនិងលោកប្រធានមន្ទីរពេទ្យនិងអាជ្ញាធរឃុំគគីរក៍មានការស្នើសំុទៅថ្នាក់ដឹកនាំបានមណ្ឌលសុខភាពមួយនេះសម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា។
លោកអ៊ូឈាងក៍បានជម្រុញដល់ក្រុមគ្រូពេទ្យមណ្ឌលសុខភាពគគីរខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ។
លោកអភិបាលស្រុកក៍បានកោតសរសើរដល់ក្រុមគ្រូពេទ្យនៅគ្រប់មណ្ឌលសុខភាពបានចូលរួមចំណែកយ៉ាងសកម្មនូវយុទ្ធនាការទប់ស្គាត់ការឆ្លងជំងឺកូវីដ១៩នាពេលកន្លងមក។