គណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយប្រារព្វពិធីសំណេះសំណាលនិងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១នៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨មិថុនា១៩៥១-២៨មិថុនា២០២២

(ខេត្កកណ្តាល)នាព្រឹកថ្ងៃទី០២ខែកក្កដាឆ្នាំ២០២២គណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយខេត្តកណ្តាលបានប្រារព្វពិធីសំណេះសំណាលនិងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨មិថុនា១៩៥១-២៨មិថុនា២០២២នៅទីស្នាក់ការបក្សស្រុកកៀនស្វាយ។

ក្រោមអធិបតីភាពលោកសែ សុឃនជាតំណាងឯកឧត្តមបណ្ឌិតគុណ ញឹមអនុប្រធានទី១ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកៀនស្វាយនិងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកៀនស្វាយនិងលោកអ៊ូឈាងប្រធានគណបក្សស្រុកកៀនស្វាយជាអភិបាលស្រុកព្រមទាំងសមាជិកបក្សទូទាំងស្រុកកៀនស្វាយ។

នៅក្នុងឱកាសនោះលោកសែ សុឃនបានឡើងមានប្រសាសន៍ថា!ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២២ជាថ្ងៃគម្រប់ខួប៧១ឆ្នាំនៃបង្កើតគណបក្សប្រជាជនកម្ពុជាដែលមានឈ្មោះដើមថាបក្សប្រជាជនបដិវត្តន៍ខ្មែរមានប្រភពចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។

ចាប់ពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជាបានរក្សាខ្ចាប់ឥតប្រែប្រួលនូវអន្តសញ្ញាណរបស់ខ្លួនជាគណបក្សរបស់ប្រជាជនកម្ពុជាអាស្រ័យដោយប្រជាជនកម្ពុជានិងដើម្បីប្រជាជនពុះពារឆ្លងកាត់រាល់ឧបសគ្គនៅគ្រប់ដំណាក់កាលសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រយ៉ាងធំធេងដែលមានអន្តន័យជ្រាលជ្រៅបំផុតចំពោះការថិតថេរគង់វង្សនិងចម្រើនរុងរឿងនៃមាតុភូមិកម្ពុជា។

គឺប្រការនេះហើយដែលធ្វើឲ្យប្រជាជនស្រឡាញ់ជឿងជាក់និងបោះឆ្នោតគាំទ្រគណបក្សឲ្យដឹកនាំប្រទេសជាតិជារៀងរហូតមកទាំងនៅថ្នាក់មូលដ្ឋានជាតិនិងថ្នាក់ក្រោមជាតិ។

លោកសែ សុឃនបន្តថា!ថ្ងៃនេះយើងជួបជុំគ្នាដើម្បីប្រារព្វពិអីដ៍ធំនេះឡើងក្នុងស្មារតីគោរពដឹងគុណដ៍ជ្រាលជ្រៅបំផុតចំពោះបុព្វការីជន ថ្នាក់ដឹកនាំសមាជិក សមាជិកាគណកប្ស យុទ្ធជនយុទ្ធនារីនិងអ្នកស្នេហាជាតិគ្រប់ជំនាន់ដែលបានតស៊ូពុះពារធ្វើពិលីកម្មប្រកបដោយវិរភាពគ្រប់ជំនាន់ដំណាក់កាលដើម្បីឯករាជ្យសន្តិភាពសេរីភាពអធបិតេយ្យ បូរណៈភាពទឹកដីនិងវឌ្បនភាពរបស់ប្រជាជាតិខ្មែរ។

លោកសែ សុឃនបន្តទៀតថា!ពិធីនេះក៍ត្រូវបានប្រព្រឹត្តិឡើងក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជាបានងើបឡើងវិញពីវិបត្តិជំងឺកូវីដ.១៩បន្ទាប់ពីរយៈពេល២ឆ្នាំនៃការឆ្លងរាតត្បាតនៃជំងឺដ៍កាចសាហាវនេះហើយកំពុងសម្រចបានសមិទ្ធផលថ្មីៗទៀតក្នុងការអវិឌ្បៈសេដ្ឋកិច្ចសង្គមនិងក្នុងសភាពការណ៍ដែលទូទាំងប្រទេសកំពុងអបអរសាទរយ៉ាងក្លៀវក្លាចំពោះជោគជ័យនៃការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ.សង្គាត់អាណត្តិទី៥កាលពីថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។