លោកអ៊ូ ឈាងអភិបាលស្រុកកៀនស្វាយបានអញ្ចើញជាអធិបតីភាពក្នុងពិធីប្រកាសសុពភាពក្រុមប្រឹក្សាឃុំបន្ទាយដែកអាណត្តិទី៥ដែលមានលោកទេព សុផាតជាមេឃុំ!

(ខេត្តកណ្តាល)នាព្រឹកថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២២។
លោកអ៊ូ ឈាងអភិបាលស្រុកកៀនស្វាយបានអញ្ចើញចូលរួម កិច្ចប្រជុំដំបូងដើម្បីប្រកាសសុពលភាពក្រុមប្រឹក្សាឃុំបន្ទាយដែកអាណត្តិទី៥ឆ្នាំ២០២២នៅសាលាឃុំបន្ទាយដែក។

ដោយមានការអញ្ចើញចូលរួមពីលោកអភិបាល រងស្រុកនិងលោក.លោកក្រុមប្រឹក្សាឃុំព្រមទាំងលោកមេភូមិ។

នៅក្នុងឱកាសនោះផងដែរ!លោកទេព សុផាតមេឃុំបន្ទាយដែកក៍បានឡើងមានប្រសាសន៍ថា!នៅថ្ងៃនេះលោកសូមបេ្តជ្ញានិងអនុវត្តឲ្យបានមុឺងម៉ាត់រដ្ឋធម្មនុញនិងគោរពច្បាប់និងគោលការណ៍ដឹកនាំរបស់របស់រាជរដ្ឋាភិបាល.
ក្រសួងមហាផ្ទៃ.រដ្ឋបាលខេត្តកណ្តាលនិងរដ្ឋបាលសាលាស្រុកដើម្បីសម្រេចឲ្យបានជោគជ័យនូវគ្រប់កម្មវិធីនយបាយនិងយុទ្ធសាស្ត្រចុតោណសំដៅលើកកម្ពស់អភិបាលកិច្ចល្អរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រជូនពលរដ្ឋ។

លោកទេព សុផាតបន្តទៀតថា!នឹងខិតខំពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពសំដៅរក្សា ការពារនូវសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្លាប់ល្អដើម្បីភាពសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋនិងការអនុវត្តតាមតួរនាទីភារៈកិច្ចសាមគ្គីភាព ឯកភាពផ្ទៃក្នុងក្រុមប្រឹក្សាឃុំ-ភូមិនិងបង្កើតការទំនាក់ទំនងល្អជាមួយរដ្ឋបាលស្រុក បណ្តាអង្គភាពពាក់ព័ន្ធដើម្បីចូលរួមចំណែកសម្រេចបានជោគជ័យគ្រប់កិច្ចការងារជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច។

លោកអ៊ូ ឈាងអភិបាលស្រុកកៀនស្វាយបានកោតសរសើរអំពីការខិតខំអស់ពីកម្លំាងកាយចិត្ដរបស់លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំបន្ទាយដែកក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការអនុវត្ដរាល់ភារកិច្ចសម្រេចបាននូវសមិទ្ធផលចម្បងៗជាច្រើនសម្រាប់ជាមូលដ្ឋានក្នុងការបន្ដអនុវត្ដការងាររបស់ក្រុមប្រឹក្សាឃុំអាណត្ដិទី៥នេះបន្តទៀត។

លោកអភិបាលស្រុកកៀនស្វាយបន្តថា!ក្រុមប្រឹក្សាឃុំដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥នេះត្រូវបន្តនិរន្តរភាពនៃការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍នៅមូលដ្ឋានក្នុងអាណត្តិ៥ឆ្នាំទៅមុខបន្តទៀតដោយបន្តគ្រប់គ្រងនិងការអភិវឌ្ឍមូលដ្ឋានពីក្រុមប្រឹក្សាឃុំអាណត្តិទី៥សំដៅធានាឱ្យមាននិរន្តរភាពក្នុងកិច្ចការរដ្ឋបាលនិងការផ្តល់សេវា ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋានជាបន្តទៀត។

ជាមួយគ្នានេះលោកអភិបាលស្រុកសូមថ្លែងនូវការកោតសរសើរនិងចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះ លោកស្រី អស់លោក ជាសមាជិកក្រុមប្រឹក្សាឃុំអាណត្តិទី៥និងលោកស្រី អស់លោក ជាមេឃុំនិងជំទប់ទាំងអស់ ដែលបានទទួលនូវការស្រឡាញ់ពេញចិត្តនិងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី០៥ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះដើម្បីបន្តដឹកនាំរដ្ឋបាលឃុំបន្ទាយដែកឱ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត។

ក្នុងនាមជាសមាជិកក្រុមប្រឹក្សាដែលបានជាប់ឆ្នោត ទោះបីជាលោកស្រី អស់លោក មានសមាសភាពមកពីគណបក្សនយោបាយតែមួយ ឬគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែនប៉ុន្តែតាមគោលការណ៍ច្បាប់ក្រុមប្រឹក្សា គឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល។ ហេតុនេះនៅក្នុងអាណត្តិការងារ ០៥ឆ្នាំនេះ លោកស្រី អស់លោកជាសមាជិកក្រុមប្រឹក្សាត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាពដោយយុត្តិធម៌និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ៕

គួរបញ្ចាក់ថា!គណកប្សប្រជាជនកម្ពុជាបាន៧កៅអីនឹងគណបក្សភ្លើងទៀនបាន៤កៅអី សរុបទាំងអស់១១កៅអី។