ឯកឧត្តមនូវ ប៉េងច័ន្ទតារ៉ាអភិបាលរងខេត្តកណ្តាលបានអញ្ចើញជាអធិបតីភាពក្នុងពិធីប្រកាសសុពភាពក្រុមប្រឹក្សាឃុំគគីរដែលមានលោកមុត សារិទ្ធជាមេឃុំអាណត្តិទី៥!

(ខេត្តកណ្តាល)នារសៀលថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២២។
ឯកឧត្តមនូវ ប៉ងច័ន្ឌតារ៉ាអភិបាល រងខេត្តកណ្តាលជាតំណាងឯកឧត្តមគង់សោភ័ណ្ឌអភិបាលខេត្តបានអញ្ចើញចូលរួម កិច្ចប្រជុំដំបូងដើម្បីប្រកាសសុពលភាពក្រុមប្រឹក្សាឃុំគគីរស្រុកកៀនស្វាយទីតាំងនៅសាលាឃុំគគីរដែលមានលោកមុត សារិទ្ធជាមេឃុំគគីរ។

លោកមុត សារិទ្ធក៍បានឡើងមានប្រសាសន៍ថា!លោកនឹងខិតខំពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពសំដៅរក្សាការពារឲ្យបាននូវសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្លាប់ល្អដើម្បីភាពសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ។
ពង្រឹងការងារអនុវត្តតាមតួនាទីភារៈកិច្ចសាមគ្គីភាពឯកភាពផ្ទៃក្នុងរបស់ក្រុមប្រឹក្សាឃុំ-ភូមិនិងបង្កើននូវទំនាក់ទំនងល្អជាមួយរដ្ឋបាលស្រុក.បណ្តាអង្គភាពពាក់ព័ន្ធដើម្បីចូលរួមចំណែកសម្រេចបានជោគជ័យគ្រប់ភារៈកិច្ចការងារជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច។

ខិតខំបម្រើដោយស្មោះអស់ពីកម្លាំងកាយកម្កាំងចិត្តនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពខ្ពស់។

ខិតខំគ្រប់គ្រងថែរក្សានូវសមិទ្ធផលដែលរដ្ឋបាលឃុំគគីរសម្រេចបានកន្លងមកព្រមទាំងបង្កើនគំនិតច្នៃប្រឌិតថ្មីៗដើម្បីរួមចំណែកអភិវឌ្បន៍លើគ្រប់វិស័យបន្ថែមទៀត។

នៅក្នុងឱកាសនោះផងដែរឯកឧត្តមនូវប៉េងច័ន្ទតារ៉ា!
បានសំដែងនូវការកោតសរសើរអំពីការខិតខំអស់ពីកម្លំាងកាយនិងកម្លាំងចិត្ដរបស់លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំគគីរក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការ អនុវត្ដរាល់ភារកិច្ចសម្រេចបាននូវសមិទ្ធផលចម្បងៗជាច្រើនសម្រាប់ជាមូលដ្ឋានក្នុងការបន្ដអនុវត្ដការងាររបស់ក្រុមប្រឹក្សាឃុំគគីរ អាណត្ដិទី៥នេះបន្តទៀត។

ឯកឧត្តមបន្តថា!ក្រុមប្រឹក្សាឃុំគគីរដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥នេះត្រូវបន្តនិរន្តរភាពនៃការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍នៅមូលដ្ឋានក្នុងអាណត្តិ៥ឆ្នាំទៅមុខបន្តទៀតដោយបន្តគ្រប់គ្រងនិងការអភិវឌ្ឍមូលដ្ឋានពីក្រុមប្រឹក្សាឃុំគគីរ អាណត្តិចាស់សំដៅធានាឱ្យមាននិរន្តរភាពក្នុងកិច្ចការរដ្ឋបាលនិងការផ្តល់សេវា ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋានជាបន្តទៀត។

ជាមួយគ្នានោះឯកឧត្តម!សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះ លោកស្រី អស់លោកជាសមាជិកក្រុមប្រឹក្សាឃុំគគីរអាណត្តិទី៥ និងលោក.លោកស្រី ទាំងអស់ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី០៥ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះដើម្បីបន្តដឹកនាំរដ្ឋបាល ឃុំគគីរឱ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត។

ក្នុងនាមជាសមាជិកក្រុមប្រឹក្សាឃុំដែលបានជាប់ឆ្នោត ទោះបីជាលោកស្រី អស់លោកមានសមាសភាពមកពីគណបក្សនយោបាយតែមួយ ឬគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែនប៉ុន្តែតាមគោលការណ៍ច្បាប់ក្រុមប្រឹក្សា គឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល។ ហេតុនេះនៅក្នុងអាណត្តិការងារ ០៥ឆ្នាំនេះ លោក.លោកស្រី អស់លោកជាសមាជិកក្រុមប្រឹក្សាឃុំត្រូវខិតខំបំពេញតួនាទីភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋនិងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាពដោយយុត្តិធម៌និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ៕
គួរបញាក់ថាគណបក្សប្រជាជនកម្ពុជាមាន០៩កៅអីនឹងគណបក្សភ្លើងទៀនមាន២កៅអី។