ជនសង្ស័យប្រុសស្រី២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ធ្វើការឃាត់ខ្លួន

ភ្នំពេញ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ពាក់ព័ន្ធនឹងករណីជួញដូរនិងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់​ ករណីឃាត់ខ្លួននេះកាលពីវេលាម៉ោង ៥ទៀបភ្លឺថ្ងៃទី ៦ខែកក្កដាឆ្នាំ ២០២២នៅតាមផ្លូវបេតុងភូមិទ្រា៤​ សង្កាត់ស្ទឹងមានជ័យ ៤ខណ្ឌមានជ័យ។

ជនសង្ស័យទី១ឈ្មោះ​ មី​ ឡុង​ អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិកេីតហេតុខាងលេី។

នារីជាជនសង្ស័យ​ទី២ឈ្មោះ​ អុិន​ សុភាព​ អាយុ៣៩ឆ្នាំមុខរបរមិនពិតប្រាកដ​ ស្នាក់នៅសង្កាត់ពងទឹក​ខណ្ឌដង្កោ។

បើតាមសំដីលោកវរសេនីយ៍ត្រីឯមភារីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣បានប្រាប់ឱ្យដឹងថា​ នៅមុនពេលកើតហេតុលោកបានបញ្ជាកម្លាំងឲ្យជិះម៉ូតូល្បាតនៅក្នុងភូមិសាស្ត្រមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី ៣​ ស្រាប់តែមកដល់ចំណុចកើតហេតុក៏បានឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1DY-4502 ដោយឌុបនារីម្នាក់នៅខាងក្រោយដោយការសង្ស័យសមត្ថកិច្ចក៏បានហៅឈប់និងបានឆែកឆេររកបានរកឃើញថ្នាំញៀនចំនួន ៥កញ្ចប់ធំ​ និងជញ្ជៀងអេឡិត្រូចិនគ្រឿង សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ២នាក់យកមកធ្វើការសាកសួនៅប៉ុស្តិនគរបាលស្ទឹងមានជ័យទី ៣
សម្ភារៈដែលសមត្ថកិច្ចអូនបានរូបមានម៉ូតូម៉ោងដាឌ្រីមសង់ចំនួនមួយគ្រឿងនឹងថ្នាំញៀនចំនួន ៥​ កញ្ចប់ធំរស់នៅជាជិះត្រួតពិនិត្យមួយគ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិនគរបាលស្ទឹងមានជ័យទី ៣​ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ត។