ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន៣ភូមិក្នុងឃុំដីឥដ្ឋក្រោមអធិបតីភាពលោកអ៊ូឈាងអភិបាលស្រុកកៀនស្វាយ

(ខេត្តកណ្តាល)នាព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ២០២២ លោក អ៊ូឈាងអភិបាលស្រុកកៀនស្វាយជាតំណាងឯ្ឧត្តមគង់សោភ័ណ្ឌអភិបាលខេត្តកណ្តាលបានអញ្ចើញជាអធិបតីភាពក្នងឱកាសពិធីបិទផ្សាយជាសាធារណៈនៃវិនិច្ឆ័យចំនួន៣ភូមិគឺភូមិស្តៅកន្លែង៣.ភូមិស្តៅកន្លែង៤និងភូមិស្តៅកន្លែង៥ក្នុងឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាលដែលមានរយៈពេល១៥ថ្ងៃ។

មានការចូលរួមពីលោកកេត ផលប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មនិងភូមិបាលស្រុកកៀនស្វាយនិងលោកយ៉ែម ប៊ុណ្ណាមេឃុំដីឥដ្ឋនិងលោកមេភូមិព្រមទាំងបងប្អូនប្រជាពលរដ្ឋចំនួន៣ភូមិទីតាំងនៅវត្តស្តៅកន្លែង។

លោកយ៉ែម ប៊ុណ្ណាមេឃុំដីឥដ្ឋមានប្រសាសន៍ថា!ថ្ងៃនេះមានកត្តិយសដែលមានលោកអ៊ូឈាងអភិបាលស្រុកកៀនស្វាយបានឆ្លៀតពេលមម៉ាញឹកបានមកអញ្ចើញចូលរួមក្នុងកម្មវិធីនេះ។

លោកយ៉ែម ប៊ុណ្ណាបន្តថា!ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋ៣ភូមិក្នុងឃុំដីឥដ្ឋបានអញ្ចើញមកចូលរួមស្តាំការណែនាំរបស់លោកអភិបាលស្រុកកៀនស្វាយពិធីបិទផ្សាយជាសាធារណៈនៃការវិនិច្ឆ័យការធ្វើប្លង់ដីតាមប្រព័ន្ធនៅតាមព្រំដីរបស់បងប្អូន។
លោកមេឃុំដីឥដ្ឋក៍បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំដីឥដ្ឋបានបោះឆ្នោតគាំទ្ររូបលោកធ្វើជាមេឃុំដីឥដ្ឋនិងលោកសូមបេ្តចជ្ញាបម្រើសេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋមិនប្រកាន់និន្នាការនយោបាយឡើយ។
លោកមេឃុំដីឥដ្ឋបានលើកឡើងថា!បើបងប្អូនប្រជាពលរដ្ឋមិនយល់និងសួរមន្ត្រីជំនាញភូមិបាលនិងលោកមេភូមិដែលចុះមកប្រចាំការបម្រើជូនបងប្អូន។
លោកអ៊ូឈាងអភិបាលស្រុកកៀនស្វាយបានថ្លែងថា!ការបិទផ្សាយជាសាធរណៈនូវឯកសានៃការវិនច្ឆ័យនៅពេលនេះឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារហូតឈានដល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់ជូនដល់បងប្អូនប្រជាពលរដ្ឋសំដៅលើកកម្ពស់ជីវភាពសុខុមាលភាពនិងកាត់បន្ធយភាពក្រីក្រព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៏នុងស្ថេរភាពសង្គម។ដូចដែលយើងបានដឹងហើយថា!រាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រនានាដើម្បីអវិភឌ្បវិស័យកសិកម្មដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះការកសាងប្រព័ន្ធធារាសាស្ត្រនិងការផ្តល់សេវាគាំទ្រនានាព្រមទាំងគោលនយោបាយអភិវឌ្បជនបទសំដៅបង្កើតឱកាសឲ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋក្នុងការបង្កើនចំណូលប្រចាំក្រុមគ្រួសារ។

លោកអភិបាលស្រុកកៀនស្វាយក៍បានជម្រុញដល់បងប្អូនប្រជាពលរដ្ឋត្រូវថែទាំសុខភាពនិងចូលរួមទប់ស្គាត់ការឆ្លងជំងឺកូវីដ១៩ជាពិសេសត្រូវបន្តចាក់ថ្នាំវ៉ាក់សាំងដុសជម្រុញបន្តទៀត។