ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល និងអភិបាលរង នៃរដ្ឋបាលស្រុកកៀនស្វាយ ក្រោមអធិបតីភាពឯកឧត្តមគង់សោភ័ណ្ឌអភិបាលខេត្តកណ្តាល

ខេត្តកណ្ដាល៖សូមអបអរសាទរ លោក ឡូវ សុខសាន អភិបាល រងនៃគណ: អភិបាលស្រុកកៀនស្វាយត្រូវបានរាជរដ្ឋាភិបាលសម្រេចតែងតាំងជា អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយជំនួស លោក អ៊ូ ឈាង ដែលដល់អាយុត្រូវចូលនិវត្តន៍និងលោកសន ហុងសេងត្រូវបានតែងតាំងជា អភិបាលរងនៃគណ:អភិបាលស្រុកកៀនស្វាយ

ធ្វើឡើងនារសៀលថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌអភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនិងអភិបាលរងស្រុកកៀនស្វាយខេត្តកណ្ដាលនៅសាលាស្រុកកៀនស្វាយ។

មានការអមដំណើរពីឯកឧត្តម.លោកជំទាវនិងលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តនិងលោកឧត្តមសេនីយ៍ត្រី សំ តុលាមេបញ្ចាការកងរាជអាវុធហត្ថខេត្តកណ្តាលនិងក៍ការចូលរួមពីមន្ត្រីចំណុះរដ្ឋបាលស្រុកកៀនស្វាយ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានជំរុញដល់អភិបាលស្រុក និងអភិបាលរងស្រុក ដែលទើបតែងតាំងថ្មីត្រូវធ្វើជាគំរូល្អដោយត្រូវភាពស្មោះត្រង់មានការទទួលខុសត្រូវ  ខិតខំបម្រើការពារ មន្រ្តីក្រោមឱវាទនិងប្រជាពលរដ្ឋនៅមូលដ្ឋាន។
បន្ថែមពីនេះត្រូវឈ្វេងយល់អំពីច្បាប់នានាត្រូវសិក្សារៀនសូត្រពីការងារជាក់ស្ដែងរៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។ 

ឯកឧត្តមអភិបាលខេត្តបានបន្តថាដោយពិនិត្យទៅលើលក្ខណៈសម្បត្តិចំណេះដឹង បទពិសោធន៍និងអតីតភាពការងារកន្លងមកទើបរដ្ឋបាលខេត្តបានលើកសំណើទៅក្រសួងមហាផ្ទៃនិងរាជរដ្ឋាភិបាលដើម្បីស្នើសុំតែងតាំងជាអភិបាលនិងអភិបាលរងដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការដឹកនាំអោយស្រុកកៀនស្វាយ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀតជាពិសេសកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត ក៏បានសំដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាគណៈអភិបាលមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទូទាំងស្រុកកៀនស្វាយ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកំណែទម្រង់នានា ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ដោយបានជំរុញការអភិវឌ្ឍស្រុកកៀនស្វាយឲ្យសម្រេចបានសមិទ្ធផលនិងមានការរីកចម្រើនលើគ្រប់វិស័យ