លោកព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយដឹកនាំកម្លាំំងចុះបង្ក្រាបក្រុមធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះ

(ខេត្តកណ្តាល)ថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២២វេលាម៉ោង០១:១៥នាទី។នៅត្រង់ចំណុចភូមិព្រែកស្វាយឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកព្រុំសំណាងបានឲ្យដឹងថា!ជនរងគ្រោះមាន០៣នាក់ៈ
១/ឈ្មោះវ៉េង សុផាន់ ហៅ ទកភេទ ប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរ អ្នករៀបឆាកអកកេះ មានទីលំនៅភូមិឈើទាលឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្ដាល(អ្នកឌុប)។២/ឈ្មោះមឿន គឹមហង្សអាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបថ អ្នករៀបឆាកអកកេះ មានទីលំនៅភូមិព្រែកស្វាយ២ឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្ដាល(អ្នកជិះកណ្តាល)។៣/ឈ្មោះសែ ពៅ អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរ អ្នករៀបឆាកអកកេះ មានទីលំនៅភូមិឈើទាលឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្ដាល(អ្នកជិះក្រោយ)។

លោកអធិការស្រុកកៀនស្វាយ!ជនសង្ស័យមានចំនួន០២នាក់:១/ឈ្មោះចក់ រដ្ឋា ហៅវ៉េវភេទប្រុស អាយ២២ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ឃាត់ខ្លួន)
២/ឈ្មោះសុឹមសំបូរ ហៅឌុនភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដមានទីលំនៅភូមិព្រែកដូង២ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន-ធ្លាប់ជាប់ពន្ធានាគារពីបទលួច ទទួលផលចោរកម្ម និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)។

វត្ថុចាប់ចាប់យក :១/ដាវកែច្នៃធ្វើអំពីដែក ដងឈើមានប្រវែង៦០សមដងប្រវែង២០សមផ្លែដែកប្រវែង៤០សម មានមុខទទឹង០.៥សម។២/ខោខៅប៊យជើងវែងមួយពណ៌ខៀវក្រម៉ៅម៉ាកGHP ATHLETIC TAPER(របស់ចក់ រដ្ឋា)។
៣/អាវក្រណាត់ដៃវែងពណ៌ខ្មៅចំនួនមួយ(របស់ចក់ រដ្ឋា)។
៤/ខោខៅប៊យជើងវែងចំនួនមួយពណ៌ទឹកបុិចចាស់ម៉ាកCLOSSHIPREMIUM(របស់សុឹម សំបូរហៅឌុន)។
៥/អាវយឺតដៃខ្លីកមូលចំនួនមួយពណ៌ត្រួយចេក(របស់សុឹមសំបូរហៅឌុន)។
៦/សម្ភារះសំរាប់ប្រើប្រាស់គ្រឿងមួយវំនួន។
៧/ម៉ូតូមួយគ្រឿងម៉ាក់Zoomer.Xសេរី២០១៥ពណ៌លឿងលាយខ្មៅពាក់ស្លាកលេខកណ្ដាល1X.4118។

លោកអធិការស្រុកបន្តថា!នៅថ្ងៃទី១១ខែកក្ដដាឆ្នាំ២០២២វេលាម៉ោង២១ និង០០នាទីឈ្មោះសុឹម សំបូរហៅឌុន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតមានទីលំនៅភូមិព្រែកដូង២ឃុំកំពង់ស្វាយខេត្តកណ្ដាលបានជិះម៉ូតូមួយគ្រឿងម៉ាក់Zoomer.Xសេរី២០១៥ពណ៌លឿងលាយខ្មៅពាក់ស្លាកលេខកណ្ដាល1X.4118 ស្លៀកខោខៅប៊យពណ៌ទឹកបុិចចាស់ជើងវែង(មូលជើង) ពាក់អាវយឺតដៃខ្លីពណ៌ត្រួយចេកមកផ្ទះរបស់ឈ្មោះចក់ រដ្ឋាហៅវ៉េវ ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដមានទីលំនៅភូមកព្រែកថ្មីសង្កាត់ព្រែកថ្មីខណ្ឌច្បាលអំពៅរាជធានីភ្នំពេញប្រើប្រាស់គ្រឿងញៀននឹងពិភាគ្សាគ្នាពីរឿងចេញរកលុយ។លុះដល់ម៉ោង០០ និង៣៤នាទីថ្ងៃទី១២ខែកក្ដដា ឆ្នាំ២០២២ជនសង្ស័យទាំងពីរបានជិះម៉ូតូមួយគ្រឿងម៉ាក់Zoomer.Xពណ៌លឿងលាយខ្មៅ ដោយឈ្មោះចក់ រដ្ឋាហៅវ៉េវ ភេទប្រុសជាអ្នកឌុបចំណែកឯឈ្មោះសុឹម សំបូរ ហៅឌុនភេទប្រុសបានយកដាវកែឆ្នៃរបស់ឈ្មោះចក់ រដ្ឋាហៅវ៉េវភេទប្រុសទៅជាមួយលុពេលជិះម៉ូតូមកចំណុចកើតហេតុខាងលើក៍ឃើញជនរងគ្រោះទាំងបីនាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាក់HONDA Dreamសេ១២៤ពណ៌ខ្មៅសេរី២០២២ពាក់ស្លាកលេខភ្នំពេញ1JK.8950ជិះទិសដៅផ្ទុយគ្នា ឃើញដូច្នេះជនសង្ស័យបានបុកម៉ូតូមកតាមកាប់ជនរងគ្រោះបណ្ដាលអោយត្រូវជនរងគ្រោះឈ្មោះ សែ ពៅភេទប្រុសមួយដាវចំខ្នងខាងស្ដាំរងរបួសចំនួនពីរកន្លែងដេរចំនួន១៧ថ្នេរភ្លាមនោះជនរងគ្រោះឈ្មោះវ៉េង សុផាន់ ហៅទក ភេទប្រុស(អ្នកឌុប)បានផ្ដួលម៉ូតូរួចដកសោម៉ូតូនាំគ្នារត់ បន្ទាប់មកជនសង្ស័យឈ្មោះសុឹម សំបូរហៅឌុន ភេទប្រុសបានលោតចុះពីលើម៉ូតូដេញកាប់ជនរងគ្រោះបណ្ដាលអោយត្រូវឈ្មោះវ៉េង សុផាន់ ភេទប្រុសមួយដាវតែត្រូវចុងដាវរបស់ស្រាលភ្លាមនោះដែលជនរងបានរើសដុំថ្មគុបមើលជនសង្ស័យវិញ ឃើញដូច្នេះជនសង្ស័យទាំងពីរនាក់បាននាំគ្នាជិះម៉ូតូគេចខ្លួន។
បន្ទាប់មកជនរងគ្រោះបានប្ដឹងមកនគរបាលប៉ុស្តិ៍ឈើទាលក្រោយពីទទួលបានបណ្ដឹងពីជនរងគ្រោះភ្លាម កំលាំងប៉ុស្តិ៍ឈើទាលសហការជាមួយកំលាំងនគរបាលផ្នែកយុត្តធម៌ចុះដល់កន្លែងកើតហេតុស្រាវជ្រាវ និងប្រមូលព័ត៌មានពីកន្លែងកើតហេតុរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះចក់ រដ្ឋា ហៅវ៉េវភេទប្រុស យកមកសួរបំភ្លឺនៅប៉ុស្តិ៍នគរបាលឈើទាល។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះចក់ រដ្ឋាហៅវ៉េវ ភេទប្រុសបានឆ្លើយសារភាពថា!ខ្លួន រួមជាមួយឈ្មោះសុឹម សំបូរ ហៅឌុនភេទប្រុសពិតជាបានប្រព្រ្តឹត្តសកម្មភាពខាងលើពិតប្រាកដមែនតែយកម៉ូតូជនរងគ្រោះមិនបាន។
លុះដល់ថ្ងៃទី១៣ ខែកក្កដាឆ្នាំ ២០២២វេលាម៉ោង១២ និង២០នាទីដោយមានការអនុញ្ញាតិពី ឯកឧត្តមលាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល។
ក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកណ្តាលបានអោយលោក ឧត្តមសេនីយ៍ត្រី សោម សីហាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកណ្តាល បានដឹកនាំកំលាំងការិយាល័យកំរិតធ្ងន់ខេត្តកណ្តាល សហការជាមួយកំលាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយរួមជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលនិងសហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញបន្តចាប់ខ្លួនជនសង្ស័យឈ្មោះស៊ឹមសំបូរ (ឌុន)ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់ឃ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញយកមកសួរនាំអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស៊ឹមសំបូរ (ឌុន)ភេទប្រុស បានសារភាពថាៈខ្លួនធ្លាប់ជាប់ពន្ធានាគារខេត្តកណ្ដាលកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ពាក់ព័ន្ធករណីលួច ទទួលផលចោរកម្ម និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនថ្ងៃរយៈពេលពីរខែ។
កាលនៅថ្ងៃមិនចាំ ខែមីនា ឆ្នាំ២០២២វេលាម៉ោង១៣ និង២០នាទីខ្លួនត្រូវបានដោះលេងអោយមានសេរីភាពវិញដោយឪពុករបស់ខ្លួនឈ្មោះសុឹម ផល្លាបានរត់ការដោះជាមួយប្រព័ន្ធតុលាកាអស់ប្រាក់៣០០០$(បីពាន់ដុល្លាអាមេរិច)។
លុះដល់ថ្ងៃទី១២ ខែកក្កដាឆ្នាំ ២០២២វេលាម៉ោង ១និង១៥នាទីខ្លួនរួមជាមួយឈ្មោះចក់ រដ្ឋាហៅវ៉េវ ភេទប្រុសពិតជាបានធ្វើសកម្មភាពកាប់យកម៉ូតូរបស់ជនរងគ្រោះនៅចំណុចភូមិព្រែកស្វាយឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ពិតប្រាកដមែនតែយកម៉ូតូមិនបាន។
ចំពោះជនសង្ស័យឈ្មោះចក់រដ្ឋាហៅវ៉េវភេទប្រុសបានឆ្លើយសារភាពបន្ថែមទៀតថាៈកន្លងមកខ្លួនរួមជាមួយឈ្មោះនឿនបុត្រភេទប្រុសអាយុ២៣ឆ្នាំនិងឈ្មោះពេទ្យ ភេទប្រុស(កំពុងជាប់ពន្ធានាគារខេត្តកណ្ដាល)អ្នកទាំងពីរមានទីលំនៅភូមិឃុំជាមួយខ្លួនធ្លាប់ធ្វើសកម្មភាពលួចនិងធាក់យកម៉ូតូចំនួនបីករណីនៅស្រុកកៀនស្វាយចំនួនពីរករណីនឹង
ខណ្ឌច្បាលអំពៅចំនួនមួយករណី។
ក្រោយពីបានសាកសួររួចជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងកំពុងបន្តធ្វើតាមនីតិវិធី។