ពលរដ្ឋស្រុកកៀនស្វាយគាំទ្រចំណាត់ការលោកវរសេនីយ៍ឯកព្រុំសំណាងអធិការស្រុកធ្វើការបង្ក្រាបករណីក្រុមវាយប្លន់យកម៉ូតូប្រជាពលរដ្ឋតាមដងផ្លូវជាតិលេខ១!

(ខេត្តកណ្តាល)ថ្ងៃទី១៦ខែកក្តដាឆ្នាំ២០២២វេលាម៉ោង ០១និង៤៥នាទី ។
នៅត្រង់ចំណុចផ្លូវជាតិលេខ១ភូមិខ្សុំឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ជនសង្ស័យមានគ្នា៥នាក់
១/ឈ្មោះធឿន ថៃ (ហៅរាជ)ភេទប្រុសអាយុ១៨ឆ្នាំមុខរបរ មិនពិតប្រាកមានទីលំនៅភូមិស្វាយប្រកាលឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
បច្ចប្បន្នស្នាក់នៅផ្ទះជួលនៅផ្សារដីហុយរាជធានីភ្នំពេញ(ឃាត់ខ្លួន)។
២/ឈ្មោះសាន ចាន់សុវណ្ណស្ថាបនា(ហៅធា ហៅណាល់)ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដមានទីលំនៅភូមិពោចិនតុងសង្កាត់កាកាប ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
៣/ឈ្មោះចាន់ ពន្លឺ ភេទប្រុសអាយុ១៧ឆ្នាំមុខរបរមិនពិតប្រាដ ជនជាតិខ្មែរមានទីលំនៅផ្ទះជួល ផ្សារដីហុយរាជធានីភ្នំពេញ(ឃាត់ខ្លួន)។

៤/ឈ្មោះមាសសុវណ្ណឌឿនភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដមានទីលំនៅផ្ទះជួល ផ្សារដីហុយសង្កាត់រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
៥/ឈ្មោះអេមសំអានហៅអេមហៅទុយ ហៅឪ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករមានទីលំនៅភូមិត្រពាំងវែងឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

វត្ថុតាងចាប់យករួមមាន:១/កាំបិតបុ័ងតោចំនួន០២ដើម៖
កាំបិតបុ័ងតោដងឈើផ្លែដែកមានប្រវែង៣០សង់ទីម៉ែត្របណ្តោយប្រវែង១៦សុងទីម៉ែតទទឹងផ្លែ០៧សុងទីម៉ែត្រ។
កាំបិតប័ងតោមួយដងឈើផ្លែដែកមានប្រវែង២៧សង់ទីម៉ែត្របណ្តោយប្រវែង១៦សុងទីម៉ែត្រទឹងផ្លែ០៧សុងទីម៉ែត្រនិងម៉ូតូ៣គ្រឿង។
លោកវរសេនីយ៍ឯកព្រុំសំណាងអធិការស្រុកកៀនស្វាយបានឲ្យដឹងថា!នៅថ្ងៃ១៦ខែកក្កដាឆ្នាំ២០២២វេលាម៉ោង០១
និង២៥នាទីកម្លាំងជំនាញយុត្តិធម៌ស្រុកកៀនស្វាយ សហកា ជាមួយកម្លាំងប៉ុស្តិ៍នគរបារដ្ឋបាលបន្ទាយដែក ធ្វើការល្បាតតាមផ្លូវជាតិលេខ០១ភូមិខ្សុំ ឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល បានឃើញជនសង្ស័យមានគ្នា០៤នាក់ ភេទប្រុសជិះម៉ូតូ២គ្រឿងដែលមានភិនភាគដូចខាងលើពេលនោះកម្លាំងសម្ថកិច្ចបានហៅអោយឈប់ម៉ូតូតែជនសង្ស័យមិនព្រមឈប់ហើតបំរ៉ុងជិះម៉ូតូគេចខ្លួនតែត្រូវកំលាំងផ្នែកយុត្តធម៌ និងកំលាំងប៉ុស្តិ៍បន្ទាយដែកបានធ្វើការឃាត់ខ្លួនយកប៉ុស្តិ៍បន្ទាយដែលដើម្បីធ្វើការសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៤នាក់បានឆ្លើយសារភាពថា៖ ពួកក្រុមខ្លួនធ្លាប់ធ្វើសកម្មភាពធាក់និងកាប់យកម៉ូតូចំនួន១៦ដងនៅស្រុកកៀនស្វាយសំរេច១០ដងបានម៉ូតូចំនួន១០គ្រឿង(ម៉ូតូម៉ាក់ហុងដាសេ១២៥)និងធ្វើសកម្មភាពធាក់ កាប់យកម៉ូតូនៅស្រុកស្អាងចំនួន០៣លើកបានម៉ូតូ ចំនួន០៣គ្រឿង(ម៉ក់ហុងសេ១២៥)
និងធ្វើសកម្មភាពធាក់កាប់យកម៉ូតូនៅខេត្តកពង់ស្ពឺ ចំនួនបីលើកបានម៉ូតូចំនួន០៣គ្រឿង(ម៉ាក់ហុងដាសេ១២៥)។

លោកព្រុំំ ណាងបន្តថា!ក្រោយពីចម្លើយជនសង្ស័យរួចមកក្រោមការបញ្ចាពីលោកឧត្តមសេនីយ៍ទោឈឿនសុចិត្តស្នងការខេត្តនិងលោកព្រះរាជអាជ្ញាធ្វើការពន្លាតឈាងទៅធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់និងជាអ្នកទិញម៉ូតូនៅស្រុកសំរោងខេត្តតាកែវ។

ចំពោះជនសង្ស័យឈ្មោះធឿន ថៃហៅរាជបានសារភាពថាខ្លួនធ្វើសកម្មភាព២៥ដងនៅស្រុកកៀនស្វាយនឹងចំនួន១០ដង។
លោកអធិការស្រុកកៀនស្វាយបន្តទៀតថា!ចំពោះជនសង្ស័យនិងវត្ថុតាងនឹងកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។