លោកឡូវ សុខសានអភិបាលស្រុកកៀនស្វាយនាំយកទៀនព្រះវស្សានិងទេយ្យទានប្រគេនព្រះសង្ឈគង់ចាំព្រះវស្សានៅវត្តស្លាកែត

(ខេត្តកណ្តាល)បុណ្យព្រះវស្សាគឺពិធីបុណ្យមួយដ៍ធំរបស់ប្រជាពលរដ្ឋយើងមានតាំងពីដូនតាមករហូតដល់បច្ចុប្បន្ននេះបងប្អូនប្រជាពលរដ្ឋនិងពុទ្ធបរិស័ទតែងតែប្រារព្វពិធីនេះជារៀងរាល់ឆ្នាំ។
នៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២២នេះលោកឡូវសុខ សានអភិបាលស្រុកកៀនស្វាយបានដឹកនាំមន្ត្រីយកទៀនព្រះវស្សានិងទេយ្យទានប្រគេនព្រះសង្ឈគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តស្លាកែតដែលស្ថិតនៅភូមិស្លាបតាអោនឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល។

ដែលមានព្រះអង្គខឹម សុផនចៅអធិការវត្តស្លាកែតនិងជាអនុគណស្រុកកៀនស្វាយ។

មានការអញ្ចើញចូលរួមពីលោកជាប៊ុនធឿនប្រធានក្រុមប្រឹក្សាស្រុកនិងលោកអ៊ូ ឈាងប្រធានគណបក្សស្រុកកៀនស្វាយនិងព្រមទាំងមន្ត្រីចំណុះរដ្ឋបាលស្រុកកៀនស្វាយ។
នៅក្នុងឱកាសនោះលោកឡូវ សុខសានមានប្រសាសន៍ថា!ថ្ងៃនេះមន្ត្រីរដ្ឋបាលសាលាស្រុកកៀនស្វាយនិងរូបខ្ញុំបាននាំយកទៀនព្រះវស្សានិងទេយ្យទានមកប្រគេនព្រះសង្ឈដែលគង់ចាំព្រះវស្សាអស់ត្រីមាសដែលមានរយៈបីខែដោយឡែកទៀនព្រះវស្សាត្រូវបានដុតបំភ្លឺរហូតនៅក្នុងព្រះវិហា។
លោកអភិបាលស្រុកកៀនស្វាយក៍បានថ្លែងថា!សូមព្រះអង្គកោះស្លាកែតជួយថែរក្សានិងសេចក្តីសុខដល់មន្ត្រីរដ្ឋបាលសាលាស្រុកកៀនស្វាយនិងដល់បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកកៀនស្វាយជួបតែសេចក្តីសុខ។
លោកអភិបាលស្រុកកៀនស្វាយបានបន្តថា!សូមបងប្អូនប្រជាពលរដ្ឋត្រូវថែទាំសុខភាពឲ្យបានល្អដើម្បីទប់ស្គាត់ការរាលដាលឆ្លងជម្ងឺកូវីដ.១៩ជាពិសេសត្រូវចាក់ថ្នាំវ៉ាក់សាំងដុសជម្រុញបន្តទៀតឲ្យបានគ្រប់ៗគ្នា។
គួរបញ្ចាក់ថា!នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត៣ឆ្នាំ៨ខែ២០ថ្ងៃពួកវាមិនបានឲ្យបងប្អូនប្រជាពលរដ្ឋយើងបានធ្វើបុណ្យធ្វើទានឡើយហើយពួកឲ្យប្រជាពលដ្ឋ យើងដ្ធ្វើការទាំងយប់ទាំងថ្ងៃហើយបង្អត់បាយថែមទាំងកាប់សម្លាប់អស់ជាង៣លាន.នាក់(បីលាន នាក់)ថែមទៀតផង។

ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ក្រោមការដឹកនាំ
របស់គណបក្សប្រជាជនកម្ពុជាដែលមានសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីដឹកនាំប្រទេសជាតិសុខសន្តិភាពនិងព្រះពុទ្ធសាសនាក៍បានរស់ឡើងវិញហើយបងប្អូនប្រជាពលរដ្ឋបានធ្វើបុណ្យធ្វើទាននិងបានជួបជុំបងប្អូនញាតិសណ្តានយ៉ាងសប្បាយក្រៃលែង។