ឯកឧត្តមឈឿនសុចិត្តស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនឹងជាប្រធានក្រុមការគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀន អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របសគណបក្សប្រជាជនកម្ពុជាលើកទី៤៣ អាណត្តិទី៥ នៅទីស្នាក់ការគណបក្សក្រុងតាខ្មៅ

ខេត្តកណ្តាល:នៅព្រឹកថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀន អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របសគណបក្សប្រជាជនកម្ពុជាលើកទី៤៣ អាណត្តិទី៥ នៅទីស្នាក់ការគណបក្សក្រុងតាខ្មៅ។

សមាសភាពចូលរួម មានដូចខាងក្រោមៈលោកអនុប្រធានទី១-ទី២-ទី៣ក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀនលោកប្រធានក្រុមការងារចុះមូលដ្ឋាន
ភូមិទាំង៦សមាជិកក្រុមប្រឹក្សា សង្កាត់លោកប្រធានមណ្ឌលសកម្មភាពទាំង១៨សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាសង្កាត់ដើមមៀនសរុបចំនួន២៥០នាក់។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរ ឯកឧត្តម បានឧបត្ថម្ភថវិកាជូនសមាជិក សមាជិកា ក្នុងម្នាក់ៗថវិកា៣០,០០០រៀលសរុប ៧,៥០០,០០០រៀល។
និងជូនសង្កាត់ដើមមៀន២,០០០,០០០រៀល និងក្រុមការងារ៥០០,០០០រៀល។សរុបការចំណាយថវិកាទាំងអស់ចំនួន ១០,០០០,០០០រៀល។