មុខសញ្ញាឆក់យ៉ាងសកម្មចំនួន០២នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

ភ្នំពេញ:នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យចំនួន០២នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ។ជនសង្ស័យឈ្មោះ សូ តុលា ហៅខ្លា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ភូមិប៉ប្រកខាងជើង សង្កាត់កាកាបខណ្ពោធិ៍សែនជ័យ និង ឈ្មោះ ថា សុធារិទ្ធិ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ភូមិកាកាប សង្កាត់កាកាបខណ្ពោធិ៍សែនជ័យ។ ទាំង០២នាក់នេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួន ខណៈដែលពួកគេ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ០១គ្រឿង ម៉ាក IPhone 8 ពណ៌មាស កាលពីវេលាម៉ោង១០៖៣០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០២នាក់ខាងលើបានសារភាពឲ្យដឹងដូចគ្នាថា ពួកខ្លួន បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនរងគ្រោះ ពិតប្រាកដមែន។ ហើយពួកខ្លួនក៏ជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិមានតម្លៃពីប្រជាពលរដ្ឋជាច្រើនលើក ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ផងដែរ៕