កម្លាំងនគរបាលស្រុកលើកដែកសហការណ៍ជាមួយកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីបន្លំចូលលួចលុយពីពលរដ្ឋ

(ខេត្តកណ្តាល)ថ្ងៃព្រហស្បត្តិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២វេលាម៉ោង១១:១០នាទី
ចំណុចផ្សារអ្នកលឿងត្រើយខាងលិចភូមិកំពង់ចម្លងឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។ជនរងគ្រោះចំនួន០១នាក់៖ឈ្មោះ សុខ មុំ ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរមុខរបរ លក់ផ្លែឈើមានទីលំនៅភូមិឃុំកើតហេតុ។
ជនសង្ស័យចំនួន០៣នាក់និងកុមារាសង្ស័យ០១នាក់
១/ឈ្មោះ គង់ ទីណាងភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដមានទីលំនៅភូមិ ៣ សង្កាត់ឃ្មួញខណ្ឌសែនសុខ ក្រុងភ្នំពេញ ។

២/ឈ្មោះគង់ ស្រីល័ក្ខ (សង ស្រីអូន) ភេទស្រីអាយុ ៣៤ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ។
៣/ឈ្មោះនៅ វិត (ស្វា)ភេទប្រុស អាយុ១៦ឆ្នាំមុខរបរ មិនពិតប្រាកដ រស់នៅភូមិ ព្រែកតាសេកឃុំព្រែកតាសេក ស្រុកមុខកំពូលខេត្តកណ្តាល។
ជនសង្ស័យទាំង៣ខាងលើបានពិនិត្យសារធាតុញៀនក្នុងទឹកនោមអវិជ្ជមាន(-)។
៤/កុមារាសង្ស័យ ឈ្មោះជាតិហុង ភេទប្រុសអាយុ មិនដឹងមុខរបរសិស្ស+មិនពិតប្រាកដមានទីលំនៅសង្កាត់ច្បារអំពៅខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ(ចំណែកកុមារ៉ាសង្ស័យទី៤ជាអនិតិជន)ត្រូវបានឯ.ឧព្រះរាជអាជ្ញាអនុញ្ញាតិអោយអាណាព្យាបាលមកធានាយកទៅអប់រំនៅលំនៅដ្ឋានវិញ។

សម្ភារៈបាត់បង់*១.កាបូបស្ពាយម៉ាកCHIBAOពណ័ខ្មៅ
២.លុយខ្មែរ១,០០០,០០០រៀល។៣.ទូរស័ព្ទចំនួន០២គ្រឿងម៉ាកSamsungចំនួន១គ្រឿងនិម៉ាកNokiaចំនួន១គ្រឿង។

វត្ថុតាងចាប់យក*១.ម៉ូតូចំនួន០២គ្រឿង
ម៉ាកHonda C125សេរីឆ្នាំ២០២២ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JN.8244ចំនួន០១គ្រឿងរបស់ជនសង្ស័យឈ្មោះនៅ វិត (ស្វា)។
ម៉ាកScopyសេរីឆ្នាំ២០២២ពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ1JL.5343ចំនួន០១គ្រឿងរបស់ជនសង្ស័យឈ្មោះគង់ទីណាង។
២.កាបូបស្ពាយម៉ាកCGពណ៌ខ្មៅរបស់ជនសង្ស័យចំនួន០១។
៣.កាបូបស្ពាយម៉ាកCHIBAOពណ័ខ្មៅរបស់ជនរងគ្រោះ។
៤.លុយខ្មែរ៩២៤,៤០០រៀលរបស់ជនរងគ្រោះ។
៥.ទូរស័ព្ទចំនួន០២គ្រឿងម៉ាកSamsungចំនួន១គ្រឿងនិងម៉ាកNokiaចំនួន១គ្រឿងរបស់ជនរងគ្រោះ។

សមត្ថកិច្ចបានឲ្យដឹងថា!មុនពេលកើតហេតុ ជនរងគ្រោះកំពុងលក់ផ្លែឈើនៅផ្សារអ្នកលឿងត្រើយខាងលិចស្រាប់តែមានបុរសម្នាក់ចូលមកទិញផ្លែប្រទ្បុងកុង១គីទ្បូដោយអោយជនរងគ្រោះរើសអោយហើយបានប្រាប់ជនរងគ្រោះថាខ្លួនដួលម៉ូតូឈឺក្បាលចង្គង់អោនរើសមិនបានទេពេលជនរងគ្រោះចុះពីលើគ្រេរើសផ្លែឈើអោយរួចបុរសនោះបានហុចលុយអោយជនរងគ្រោះចំនួន៧០០០រៀលដាក់ចូលកាបូប ហើយជនសង្ស័យនោះបានអោយជនរងគ្រោះរើសផ្លែគូលែន១គីទ្បូទៀតពេលជនរងគ្រោះកំពុងរើសផ្លែគូលែន ស្រាប់តែមានអ្នកលក់នំបញ្ចុកក្រឡេកឃើញបក្សពួកជនសង្ស័យលួចយកកាបូបលុយរបស់ជនរងគ្រោះពីក្រោយហើយក៏ស្រែកឆោឡោថាមានចោរលួចកាបូបលុយអ្នកលក់ផ្លែឈើបាត់ហើយ។ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកទន្លាប់កំពុងតែល្បាតក៏បានដេញតាមម៉ូតូជនសង្ស័យពីក្រោយនឹងបានរាយការណ៍ជូនលោកអធិការតាមវិទ្យុទាក់ទងពេលនោះកម្លំាងជំនាញនគរបាលយុត្តិធម៌បានចេញអន្តរាគមន៍ដេញពីក្រោយភ្លាមៗដែលនិងបានប្រទាក់ក្រឡាជាមួយកម្លាំងអធិការដ្ឋានស្រុកកៀនស្វាយជួយចេញពួនស្ទាក់។លុះដល់វេលាម៉ោង១១និង៤០នាទីកម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានឃាត់ជនសង្ស័យចំនួន០៣នាក់និងកុមារាសង្ស័យ០១នាក់នៅលើផ្លូវជាតិលេខ១ស្ថិតនៅមុខក្លោងទ្វាចូលវត្តអង្គរជ័យក្នុងឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាលនិងបានបញ្ជូនទៅអធិការដ្ឋានស្រុកកៀនស្វាយ បន្ទាប់មកកម្លាំងនគរបាលស្រុកលើកដែកបានទៅទទួលជនសង្ស័យនិងវត្ថុតាងយកមកអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីបន្តនីតិវីធី។