កម្លាំងប៉ុស្តិ៍ដីឥដ្ឋសហការណ៍ជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកឃាត់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)

(ខេត្តកណ្តាល)លោកវរសេនីយ៍ឯកព្រុំសំណាងអធិការស្រុកកៀនស្វាយប្រាប់ថា!សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ករណីគ្រឿងញៀនដែលកើតហេតុនៅថ្ងៃទី០២ខែសីហាឆ្នាំ២០២២វេលាម៉ោង១៦.៥០នាទីនៅត្រង់ចំណុចភូមិស្តៅកន្លែង៤ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល។

ជនសង្ស័យ០២នាក់១/ឈ្មោះអ៊ុចណារ៉ុងហៅថេនភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរមុខរបរលក់ថ្នាំញៀន
មានទីលំនៅភូមិតាង៉ូវសង្កាត់និរោធិ៍ខណ្ឌច្បារអំពៅរាជធានីភ្នំពេញបច្ចុប្បន្នផ្ទះជួលភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)(ធ្លាប់ជាប់ពន្ធនាគារ)។

២/ឈ្មោះប៉ាត់ រាត្រី ភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិខ្សុំឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាលមុខរបរមិនពិតប្រាក (ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន៖១/ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៣កញ្ចប់
(មធ្យម០២កញ្ចប់ ធំ០១កញ្ចប់)ទំងន់(៣,៧២ក្រាម)
២-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១៣-សម្ភារះវេចខ្ចប់នឹងប្រើប្រាស់ថ្នាំញៀនមួយចំនួន

លោកព្រំុសំណាងបន្តថា!នៅមុនពេល កើតហេតុខាងលើ
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋសហការណ៍ជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកធ្វើការល្បាតគោលដៅងាយរងគ្រោះក៏បានជួបប្រទះឃើញជនសង្ស័យឈ្មោះប៉ាត់ រាត្រីភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិខ្សុំឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្ដាលកំពុងឈរនៅរោងកាត់សក់ស្ថិតនៅភូមិស្តៅកន្លែង៤ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្ដាលដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបានឃាត់សួរនាំហើយឆែកឆេររកឃើញថ្នាំញៀន ចំនួន០២កញ្ចប់ធំ០១ មធ្យម០១)ដែលជនសង្ស័យដាក់ក្នុងហោប៉ាវខោភ្លាមនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមកសួរនាំ។

ជនសង្ស័យបានសារភាពថាថ្នាំញៀនចំនួន០២កញ្ចប់ ខាងលើនេះជារបស់ឈ្មោះអ៊ុច ណារ៉ុងភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ថ្នាំញៀនមានទីលំនៅផ្ទះជួលភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាលផ្ញើរលក់អោយគេក្រោយបានចំលើយសារភាពរបស់ឈ្មោះប៉ាត់ រាត្រីរួចកំលាំងសមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនឈ្មោះ អ៊ុចណារ៉ុងហៅថេន ស្ថិតនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល។
ដកហូតបានថ្នាំញៀនចំនួន០១កញ្ចប់មធ្យមថែមទៀតរួចសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង០២នាក់រួមហ្នឹងវត្ថុតាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបាសារភាពថា«ថ្នាំញៀនចំនួន០៣កញ្ចប់(មធ្យម០២ធំ០១)ខាងលើពិតជារបស់ពួកខ្លួនប្រាកដមែន។
ហើយឈ្មោះអ៊ុចណារ៉ុង ហៅថេនបានសារភាពទៀតថាថ្នាំញៀនដែលខ្លនទិញមកលក់គឺទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះអាយុប្រហែល៣៥ឆ្នាំ ជនជាតិខ្មែរនៅសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញទិញម្តងៗចំនួន ១ខាំតំលៃ ៤០០០០០០រៀល(បួនលានរៀល)។
ក្រោយពីសួរនាំរួចជនសង្ស័យទាំង០២នាក់រួមហ្នឹងវត្ថុតាងបានបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនិតិវិធី។